ថ្ងៃនេះក្រុមការងារទស្សនាវដ្តី ពិភពអេឡិចត្រូនិក នឹងលើកយកហ្គេមមួយប្រភេទ ដែលវាមានវិធីលេងងាយស្រួលមែនទែន មិនតែប៉ុណ្ណោះ វាថែមទាំងផ្តល់ភាពសប្បាយរីករាយ និងជក់ចិត្តដល់លោកអ្នកយ៉ាងខ្លាំងផងដែរ។
Dunkers គឺជាហ្គេមដែលយើងខ្ញុំបានឧទានខាងលើនេះ ដែលវាត្រូវបានបង្កើតឡើងជាមួយនឹងក្រហ្វិកលក្ខណៈបែកភិចសែល គឺពិតជាប្លែក និងគួរអោយចាប់អារម្មណ៍ ដែលហ្គេមនេះគឺតំរូវអោយលោកអ្នកធ្វើការជ្រើសរើសតួរអង្គមួយរូបដើម្បីដំណាងជាអ្នកដើម្បីទៅធ្វើការប្រកួតបាល់បោះ ជាមួយនឹងដៃគូររបស់អ្នកជាច្រើនរូបផងដែរ។ ការលេងទៀតសោត គឺពិតជាមានភាពងាយស្រយល ដោយហ្គេមបានផ្តល់ដៃបញ្ជាតែ 2 ប្រភេទប៉ុណ្ណោះសម្រាប់អោយលោកអ្នកប្រកួត មួយគឺ បញ្ជាហក់ទៅមុខដើម្បីលោតបោះបាល់ និងមួយទៀតគឺបញ្ជារត់ថយក្រោយដើម្បីដណ្តើមបាល់ពីដៃគូររបស់អ្នក។ ក្នុងហ្គេម Dunkers នេះ គឺលោកអ្នកអាចលេងកម្សាន្តបាន 3 របៀប រួមមាន ៖
របៀបទី 1 គឺ Arcade ដែលលោកអ្នកនឹងត្រូវប្រកួតដៃគូជាច្រើន ដែលដៃគូរទាំងអស់នោះគឺត្រូវបានបញ្ជាប្រកួតដោយស្វ័យប្រវត្តិតែម្តង បើលោកអ្នកបោះបាល់ចូលមួយគ្រាប់ លោកអ្នកនឹងទទួលបាន 1 ពិន្ទុ ហើយអាចបន្តឈានទៅប្រកួជាមួយនឹងដៃគូផ្សេង ប៉ុន្តែបើចាញ់វិញ គឺត្រូវលេងសាដើមហើយ។
របៀបទី 2 គឺ Continue ដែលតម្រូវអោយលោកអ្នកប្រកួតជាមួយនឹងដៃគូរដែលត្រូវបានបញ្ជាប្រកួតដោយស្វ័យប្រវត្តិដូចគ្នា ប៉ុន្តែ Continue គឺជាការប្រគួតវិញជុំ ដើម្បីដណ្តើមពានរង្វាន់។
របៀបទី 3 គឺ 2 Player ដែលលោកអ្នកនឹងអាចប្រគួតជាមួយមិត្តរបស់អ្នកដោយផ្ទាល់តែម្តង ពោលគឺ ហ្គេមបានដាក់ដៃបញ្ជាចំនួន 2 ឈុត តែម្តង ដើម្បីអោយលោកអ្នកបញ្ជាមួយ និងមិត្តរបស់លោកអ្នកបញ្ជាមួយ។
ហ្គេមនេះគឺលោកអ្នកអាចលេងកម្សាន្តបានទាំងប្រព័ន្ធប្រត្តិបត្តិការ iOS និង ប្រព័ន្ធប្រត្តិបត្តិការ Android តែម្តង ដោនឡូដលេងភ្លាមទៅ ព្រោះអីវាឥតគិតថ្លៃទេ។
ដោនឡូដដោយសេ៑រីចំពោះប្រព័ន្ធប្រត្តិបត្តិការ iOS :
http://itunes.apple.com/us/app/dunkers/id1110480334?mt=8
ដោនឡូដដោយសេ៑រីចំពោះប្រព័ន្ធប្រត្តិបត្តិការ Android :
http://play.google.com/store/apps/details?id=com.kappsule.dunkers