LG 65EG960T គឺជាទូរទស្សន៌ស្មាតធីវីដ៏ឆ្លាតវៃស៊េរីថ្មីមួយម៉ូដែលទៀតរបស់ក្រុមហ៊ុន LG ដែលត្រូវបានផលិតឡើងយ៉ាងពិសេស មានកម្រាស់ស្តើង Ultra Slim Panel។
ស្មាតធីវីស៊េរីថ្មីនេះមានមានអេក្រង់ ទំហំ 65 អីុង IPS 4K Ultra HD មានសមត្ថភាពក្នុងការបង្ហាញចេញនូវទំហំ រីសូលូសិនបានធំពេញផ្ទៃអេក្រង់ ដែលផ្តល់ភាពទាក់ទាញបំផុតក្នុងការទស្សនាយ៉ាងជក់ចិត្តបំផុត ដោយអាចទ្រទ្រង់ជាមួយនឹងវិដេអូកម្រិត 4K 3D+ ថែមទៀតផង។
មិនតែប៉ុណ្ណោះវាក៏មានភ្ជាប់មកជាមួយនូវមុខងារពិសេសៗជាច្រើនសម្រាប់ការកម្សាន្តសម្រាប់បន្ថែមនូវភាពសម្បាយរីករាយសម្រាប់ក្រុមគ្រួសាររបស់លោកអ្នកដូចជា Magic Remote, Magic Zoom, Wide Viewing Angle, ColorPrime Plus, IPS 4K Quantum Display, Cinema 3DSmartShare™, Miracast ជាដើម។ ជាងនេះទៅទៀតត្រូវបានដាក់ឲ្យដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Web OS ផងដែរ ម្យ៉ាងវីញទៀត វាក៏មានសមត្ថភាពក្នុងការបញ្ចេញសម្លេងបានយ៉ាងច្បាស់ល្អផងដែរ លឺខ្លាំង បញ្ចេញសម្លេងបានយ៉ាងរណ្តំតែម្តងជាមួយនឹងបច្ចេកវិទ្យាសម្លេង harman/kardon®។
មានលក់នៅ ៖ ក្រុមហ៊ុន LG Brand Shop លេខទូរស័ព្ទ ៖ 023 888 199