ថ្មីៗនេះ ក្រុមហ៊ុន Acer បានបញ្ចេញនូវម៉ូនីទ័រលេងហ្គេមស៊េរីថ្មីមួយទៀតផ្តោតទៅលើអ្នកដែលចូលចិត្តលេងហ្គេមម៉ូដែល Predator ដែលភ្ជាប់មកជាមួយនូវលក្ខណៈសម្បត្តិដ៏អស្ចារ្យដែលគួរឱ្យចាប់អារម្មណ៍បំផុត។ Predator XB241YU មិនត្រឹមតែភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ 2560 x 1440 ប៉ុណ្ណោះទេប៉ុន្តែល្បឿននៃ Overclocked របស់វាគឺដល់ទៅ 165Hz ថែមទៀត។
ដើម្បីសម្រេចបាននូវល្បឿនដ៏លឿននេះ ម៉ូនីទ័រ XB241YU ប្រើប្រាស់នូវបន្ទះ TN Panel ទំហំដល់ទៅ 23.8 អ៊ីងដូចនេះវាមិនពឹងទៅលើការប្រើប្រាស់នូវ IPS Display នោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុន Acer នៅតែអះអាងថា ម៉ូនីទ័រនេះគ្របដណ្តប់នូវពណ៌ sRGB រហូតដល់ 100% ទ្រទ្រង់នូវពណ៌ចំនួន 16.7 លានពណ៌ និងកម្រិត Contrast Ratio ដល់ទៅ 1000:1 ចំនែកកម្រិតកម្រិតពន្លឺវិញគឺដល់ទៅ 350 nits ។ ភាគច្រើននៃម៉ូនីទ័ររបស់ក្រុមហ៊ុន Predator ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗដែលអេក្រង់នេះទ្រទ្រង់នូវបច្ចេកវិទ្យា Nvidia G-Sync ដើម្បីផ្តល់នូវល្បឿនដល់ទៅ 165Hz ហើយផ្ទាំងនេះភ្ជាប់ជាមួយនឹងផតចំនួនប 2 គឺ DisplayPort និង HDMI ។
ម៉ូនីទ័រស៊េរីថ្មី XB241YU ថែមទាំងមានបញ្ឈរបានយ៉ាងរឹងម៉ាំមិនលំអៀង ហើយវាមានកម្ពស់ត្រូវល្មមថែមទាំងអាចធ្វើការបង្វិលអេក្រង់តាមចិត្តដែលអ្នកត្រូវការ។ វាក៏មានផត USB 3.0 ចំនួន 4 ឧបករណ៍បំពងសំឡេងចំនួន 2 គ្រាប់កម្លាំង 2W និងមានការរចនាគែមស្តើង ZeroFrame ថែមទៀត។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ជាមួយនឹងម៉ូនីទ័រនេះ អ្នកអាចធ្វើការកម្មង់បាននៅក្នុងតម្លៃ 500 ដុល្លារ ហើយតម្លៃនេះគឺសក្តិសមហើយជាមួយនឹងម៉ូនីទ័រដ៏ស្រស់ស្អាតប្រើប្រាស់នូវបច្ចេកវិទ្យា G-Sync និងលក្ខណៈសម្បត្តិពិសេសជាច្រើនទៀត៕