Nikon D5600 គឺជាកាមេរ៉ាស៊េរីថ្មីមួយទៀតស្ថិតក្នុងស្រឡាយ DX SRL របស់ Nikon។ ស៊េរីថ្មីមួយនេះបំពាក់នូវកំលាំងម៉ាស៊ីនជំនាន់ចុងក្រោយបំផុតស៊េរី EXPEED 4 processor ដែលទ្រទ្រង់បាននូវកាមេរ៉ាទំហំ 24MP ជាមួយកែវ Lens Nikon ស៊េរី F ដែលអាចពង្រីកបាន 1.5X ដែលអាចថតរូបបានក្នុងទំហំ 6000 x 4000 ភិចសែលជាមួយកម្រិតពន្លឺ ISO:100-25600 និងប្រើប្រាស់បច្ចេកវិទ្យាចាប់រូបស៊េរី APS-CMOS។
ជាងនេះទៅទៀត Nikon D5600 បានភ្ជាប់នូវប្រព័ន្ធ 39-point AF System ដែលអាចចាប់រូបភាពបែប 3D បានក្នុងល្បឿន 5fps។ ក្រៅពីនេះ D5600 បានបំពាក់នូវអេក្រង់ថាច់ស្គ្រីនទំហំ 3.2 អ៊ីញប្រភេទ TFT LCD, មានប្រព័ន្ធ GPS, រន្ធដោត USB 2.0, HDMI, Speaker, ម៉ាយក្រូហ្វូន, ប្រព័ន្ធប្លូធូស v4.1 LE, មុខងារ NFC, ប្រព័ន្ធ Wi-Fi:802.11b/g/n, ថ្មប្រភេទ EN-EL14a lithium-ion និងអាចដាក់ម៉េមូរីបានប្រភេទ SD/SDHC និង SDXC៕
អាចរកជាវបាននៅ៖ ហាង លំអរថ្មី លក់ម៉ាស៊ីនថត
លេខទូរស័ព្ទ៖ 023 21 22 97