នៅក្នុងឆ្នាំ 2014 នេះ ក្រុមហ៊ុន LG បានផលិតនូវទូរទស្សន៍ខ្នាតធំជាងគេបង្អស់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃគ្រឿងអេឡិចត្រូនិចពិភពលោកនោះគឺ ទូរទស្សន៍ CURVED ULTRA HD TV 5K ទំហំ 105 អ៊ីង (105UC9T) ។ ទូរទស្សន៍ទំនើបខ្នាតធំនេះ ជាទូរទស្សន៍ដែលត្រូវបានបង្កើតឡើងក្រោមការសិក្សាយ៉ាងពិសេស ដោយសំណាក់វិស្វករជំនាញៗ របស់ក្រុមហ៊ុន LG ក្នុងការបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ចុងក្រោយ និងអស្ចារ្យបំផុតរបស់ LG ដែលមានភាពនាំមុខគេនៅលើពិភពលោកសំរាប់បច្ចេកវិទ្យាអេឡិចត្រូនិច ការរចនាដ៏រឹងមាំជាមួយនិងគុណភាពខ្ពស់ ពោរពេញដោយភាពទាក់ទាញអារម្មណ៍យ៉ាងអស្ចារ្យបំផុត។
ទូរទស្សន៍ស៊េរីថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់ដែលមាន resolution ជាង 11 លានភិចស៊េល ដែលមានអានុភាពភ្លឺច្បាស់ជាងអេក្រង់នៃទូរទស្សន៍ Full HD រហូតដល់ 5 ដង ប្រកបដោយរូបភាពដ៏ភ្លឺច្បាស់ ហើយលោកអ្នកអាចធ្វើការទស្សនាភាពយន្ត Hollywood ខ្នាតធំដែលធ្វើអោយការទស្សនានោះច្បាស់ដូចរូបភាពពិតដែលមានពណ៌ធម្មជាតិ 100% បៀបដូចជាលោកអ្នកកំពុងតែទស្សនាក្នុងរោងភាពយន្តលំដាប់ថ្នាក់ពិភពលោក ។ CURVED ULTRA HD TV 5K ជាប្រភេទ LG Smart TV ដែលមានអេក្រង់ពណ៌ធម្មជាតិប្រភេទ IPS ដែលមានពន្លឺភ្លឺច្បាស់គ្រប់ជ្រុង និងមានបំពាក់ដោយប្រព័ន្ធ webOS ដែលធ្វើអោយទូរទស្សន៍នេះមានលក្ខណះសាមញ្ញប៉ុន្តែមានល្បឿនលឿនបំផុត ហើយក៏អាចបំពេញនូវការកំសាន្តផ្សេងៗទៀតដែលមាន Cinema 3D និង Magic Remote (តេលេវេទមន្ត), Wi-Fi, អាចប្រើប្រាស់ USB, បច្ចេកវិទ្យា Time Machine, ប្រព័ន្ធសំលេង 150W, កាម៉េរា ជាមួយនិងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនទៀតរបស់ LG ដែលកំពុងតែមានភាពជោគជ័យបំផុតនាពេលបច្ចុប្បន្ន។
លោកអ្នកអាចធ្វើការស្វែងរកព័ត៌មានបន្ថែមនៅ LG BRANDSHOP ទាំង 4 សាខាតាមអាស័យដ្ឋានដូចតទៅ:
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199
4. LG BRANDSHOP (ក្រុងកំពង់ចាម) : ផ្លូវជាតិលេខ7 សង្កាត់វាលវង់ ក្រុងកំពង់ចាម
ទូរសព្ទ : 042 210 299
និង ហាង LG នៅផ្សារទំនើប AEON MALL ជាន់ទី 2