no-alternative title

Samsung​ ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​បច្ចេកវិជ្ជា​ទូរទស្សន៍​ 9​ ឆ្នាំ​ជាប់​គ្នា​លើ​ពិភពលោក​

​ក្រុមហ៊ុន​ Samsung​ ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ សម្ភារ​អេ​ឡិច​ត្រូ​និក​សម្រាប់​ការ​កម្សាន្ត​ក្នុង​គេហដ្ឋាន​អ​សប់​រយៈពេល​ 9​ ឆ្នាំ​ជាប់​គ្នា​ ថ្មីៗ​នេះ​ក្នុង​ 2015​ ក្រុមហ៊ុន​ Samsung​ បាន​ទទួល​ពានរង្វាន់​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់សំគាល់​ ជា​ម៉ាក​ល្បី​ចំណាត់ថ្នាក់​លេខ​ 1​ ទូ​ទាំង​អាស៊ី​ ក៏​ដូច​ជា​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់​លើ​ទូរទស្សន៍​ HDTV​ នៃ​ J.D.​ Power​ ។​ ភាព​លេចធ្លោ​ទាំង​អស់នេះ​ហើយ​ ដែល​ត្រូ​វា​បាន​គេ​ទស្សន៍​ទាយ​ថា​ Samsung​ នឹង​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​ 1​ បន្ត​ទៀត​ជា​ទូរទស្សន៍​ដែល​លក់ដាច់​ជាងគេ​លំដាប់ថ្នាក់​ពិភពលោក​ក្នុង​ឆ្នាំ​ 2015​ ផង​ដែរ​សម្រាប់​រយៈពេល​ 10​ ឆ្នាំ​ជាប់​គ្នា​ ។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

BusinessKorea​ បាន​ឲ្យ​ដឹង​ថា​ UHD​ TV​ ត្រូវ​បាន​លក់​ចេញ​ជាង​ 13​ លាន​គ្រឿង​ កាលពី​ឆ្នាំទៅ​ ដែល​ជម្រុញ​ឲ្យ​ការ​លក់​ មានការ​កើនឡើង​ ជាង​ឆ្នាំ​មុនៗ​ រហូត​ដល់​ទៅ​ 8​ ដង​។​ នៅ​ឆ្នាំ​នេះ​ សាម​សុង​បាន​ផលិត​នូវ​ ទូរទស្សន៍​យ៉ាង​ទំនើប​ប្រភេទ​ SUHD​ TV​ ដែល​រចនា​នូវ​អេ​ក្រង់​រាង​កោង​យ៉ាង​ល្អ​ប្រណិត​។​ Samsung​ ជឿជាក់​ថា​ ការ​លក់​ចេញ​របស់​ទូរទស្សន៍​ SUHD​ TV​ និង​ទូរទស្សន៍​ដទៃ​ទៀត​ នឹង​ជម្រុញ​ឲ្យ​ការ​លក់​ចេញ​របស់​ Samsung​ កើនឡើង​ 10​ ភាគរយ​ ដែល​នឹង​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ខ្លួន​មានការ​កើនឡើង​ដល់​ទៅ​ 30​ ភាគរយ​បន្ថែម​ទៀត​។​ ជាមួយ​គ្នា​នេះ​ Display​ Search​ ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ Samsung​ ក៏​បាន​បង្ហាញ​ទិន្នន័យ​ នៃ​ការ​កើនឡើង​រហូត​ដល់​ 232.51​ លាន​គ្រឿង​ ស្មើនឹង​ 3.3%​ ផង​ដែរ​។​ ទូរទស្សន៍​ប្រភេទ​ LCD​ TV​ (​បូក​រួម​ទាំង​ទូរទស្សន៍​ ប្រភេទ​ LED-TV​ )​ មានការ​កើនឡើង​ដល់​ទៅ​ 7.5%​ ធៀប​នឹង​ឆ្នាំ​មុនៗ​ ។​ 

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Samsung​ បាន​រក្សា​តំណែង​ឈានមុខ​គេ​ផ្នែក​ទូរទស្សន៍​កញ្ចក់​ត្រង់​រាបស្មើ​ រយៈពេល​ 9​ ឆ្នាំ​ជាប់​គ្នា​ ចាប់តាំងពី​ឆ្នាំ​ 2006​ មក​ម្លេះ​។​ នៅ​ក្នុង​ឆ្នាំ​ 2014​ ក្រុមហ៊ុន​បាន​ណែនាំ​ទូរទស្សន៍​ប្រភេទ​ UHD​ TV​ ដែល​ជា​ការ​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ថ្មី​ដល់​អតិថិជន​។​ ទូរទស្សន៍​ Samsung​ UHD​ TV​ គឺជា​បដិវត្តន៍​ទូរទស្សន៍​ជំនាន់​ថ្មី​ដែល​មិន​ត្រឹមតែ​ផ្តល់​នូវ​រូបភាព​ច្បាស់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ស្តង់​នៃ​ការ​ផ្សាយ​កម្រិត​ UHD​ តាម​រយៈ​ Evolution​ Kit​  ថែម​ទាំង​ទូរទស្សន៍​ប្រភេទ​កញ្ចក់​កោង​ដែល​មើល​បាន​គ្រប់​ជ្រុង​ដែល​នឹង​ជម្រុញ​វិសាលភាព​នៃ​ការ​លក់​ទូរទស្សន៍​របស់​ Samsung​ កាន់តែ​កើនឡើង​។​ ក្រុមហ៊ុន​ Samsung​ គឺជា​ក្រុមហ៊ុន​ខ្លាំង​ជាងគេ​ផ្នែក​ទូរទស្សន៍​ ដែល​នាំមុខ​គូ​ប្រ​គួ​ត​ប្រជែង​រយៈពេល​ 9​ ឆ្នាំ​ជាប់​គ្នា​គិត​ត្រឹម​ឆ្នាំ​ 2014​ ហើយ​ក្រុមហ៊ុន​ Samsung​ ក៏​កំពុង​តែ​ត្រៀម​ដណ្តើម​យក​ចំណែក​ទីផ្សារ​ក្នុង​លំដាប់ថ្នាក់​លេខ​ 1​ បន្ត​ទៀត​ជា​បណ្តើរៗ​ហើយ​ក្នុង​ឆ្នាំ​ 2015​ នេះ​។​ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន