វាជាការពិតដែលយើងទាំងអស់គ្នាកំពុងរស់នៅសម័យកាលហេ្វសបុកសំរាប់ធ្វើការប្រាស្រ័យទាក់ទងនិងតាមដានព្រឹត្តិការណ៌នានា។ លោក Mark Zuckerberg ដែលជាស្ថាបនិកមួយរូបនៃបណ្តាញសង្គមធំមួយបានប្រកាសនៅក្នុងសាររបស់គាតអំពីស្ថានភាពនៅថ្ងៃព្រហស្បតិ៍ថាមនុស្ស 1 ពាន់លាននាក់បានប្រើប្រាស់ហ្វេសប៊ុកកាលពីថ្ងៃចន្ទ។ លោកបានបញ្ជាក់ប្រាប់ពីមូលហេតុ ថាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំពីរនាក់នៅទូទាំងពិភពលោកទាក់ទងគ្នានៅលើបណ្តាញសង្គមដ៏ធំមួយនេះក្នុងទំរង់ផ្សេងៗក្នុងថ្ងៃនោះ។ លោក Zuckerberg បានសរសេក្នុងសារដែលមានខ្លឹមសារថា "នេះជាលើកដំបូងដែលយើងបានឈានដល់ព្រឹត្តការណ៍នេះ ហើយវាគ្រាន់តែជាការចាប់ផ្តើមនៃការតភ្ជាប់នៅលើពិភពលោកទាំងមូល"
គួរំលឹកផងដែរថាបណ្តាញសង្គម Facebook មានអ្នកប្រើប្រាស់ប្រចាំខែប្រមាណ 1.49 ពាន់លាន ដែលយើងឃើញគឺមានច្រើនជាងចំនួនប្រជាជនរស់នៅក្នុងប្រទេសចិនទៅទៀត។
Zuckerberg បានសរសេរថា "សូមអរគុណចំពោះការចូលរួមនៃសហគមន៍របស់យើងនិងសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើដើម្បីជួយឱ្យយើងឈានដល់គោលដៅនេះ"។