ក្រុមហ៊ុនSamsung បានបញ្ចេញកំនែប្រែអាប់ឌែត Android Marshmallow 6.0.1 beta សម្រាប់កំពូលស្មាតហ្វូន Galaxy S6 និង S6 Edge សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង។ តាមប្រភពពី SamMobile បានឲ្យដឹងថាក្រោយការអាប់ឌែតទូរស័ព្ទរបស់អ្នកនឹងមានការផ្លាស់ប្តូរនូវមុខងារមួយចំនួនដូចជាផ្ទាំងយួស័រអ៊ីនធើហ្វេស (UI), ផ្ទាំងកំណត់ចំណាំ (Notification menu), ទម្រង់នៃការបិទ-បើកទូរស័ព្ទ(Power menu) ហើយការដំណើរការមុខងារស្កែនម្រាមដៃត្រូវបានជំនូសដោយកម្មវិធីជំនួយថ្មី (Third-party app) រួមជាមួយនឹងមុខងារថ្មីៗជាច្រើនទៀតដែលភ្ជាប់មកជាមួយនឹង Android ជំនាន់ Marshmallow 6.0.1 beta នេះ។
ដោយឡែកសម្រាប់ស្មាតហ្វូន Galaxy S6 Edge+ និង Note5 ក្រុមហ៊ុននឹងដាក់ឲ្យអាប់ឌែននៅពេលក្រោយឆាប់ៗខាងមុខនេះ។ ហើយសម្រាប់បណ្តាអ្នកប្រើប្រាស់នៅទីផ្សារប្រទេសនានាជុំវិញពិភពលោកក្រុមហ៊ុននឹងដាក់អោយអាប់ឌែតនៅពេលក្រោយ ដូចនេះសូមធ្វើការរងារចាំបន្តិចសិនពីព្រោះក្រុមហ៊ុនបាននឹងកំពុងយកចិត្តទុកដាក់នៅលើការកែប្រែនូវមុខងារមួយចំនួនអោយវាដំណើរការបានស្រួលមួលជាមុនសិន៕