កំពូលស្មាតហ្វូនជំនាន់ទីថ្មី Samsung Galaxy S7 Series បានបង្ហាញវត្តមានលើទីផ្សារបានជាងមួយខែមកហើយក្រោយពីការប្រកាសចេញកាលពីថ្ងៃទី 21 កុម្ភះ កន្លងមក។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់នៃអ្នកប្រើប្រាស់នៅទូទាំងពិភពលោក ជាមួយនឹងរូបរាងដ៏រឹងមាំស្រស់ស្អាតស៊ីវីល័យ និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយគ្មានគូប្រៀប។
អ្វីដែលរឹតតែអស្ចារ្យបំផុតនោះគឺ Samsung Galaxy S7 Series ទទួលបានទីផ្សារខ្ពស់ និងលក់ដាច់បានចំនួនច្រើនបំផុតដែលមិននឹកស្មានដល់។ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់លោក Jay Yoo ដែលជាអ្នកវិភាគមួយរូបមកពីក្រុមហ៊ុន Korea Investment & Securities ដែលជាក្រុមហ៊ុនវិភាគលើផ្នែកទីផ្សារវិនិយោគ និងទីផ្សារមូលបត្ររបស់កូរ៉េខាងត្បូងបានឲ្យដឹងថា Samsung Galaxy S7 Series ពិតជាទទួលបានទីផ្សារល្អក្នុងបណ្តាទីផ្សារប្រទេសជាច្រើននៅទូទាំងពិភពលោក។
ហើយបើគិតត្រឹមខែមិនាដែលទើបកន្លងទៅថ្មីនេះ Samsung Galaxy S7 Series លក់បានចំនួនជាង 9.5 លានគ្រឿងឯណោះ ហើយតួរលេខនេះមានចំនួនច្រើនជាងការរំពឹងទុករបស់ក្រុមហ៊ុនទៅទៀត ដោយខាងក្រុមហ៊ុន Samsung បានធ្វើការរំពឹងទុកថាកំពូលស្មាតហ្វូនជំនាន់ទី 7 របស់ខ្លួននេះអាចលក់បាន 7 លានគ្រឿងតែប៉ុណ្ណោះក្នុងត្រីមាសដំបូងក្នុងឆ្នាំ ក្នុងត្រីមាសដំបូងក្នុងឆ្នាំ 2016 នេះ។
ចំពោះទីផ្សារភាគហ៊ុនលក់របស់ Samsung មានការកើនឡើងខ្ពស់គួរឲ្យកត់សំគាល់ផងដែររហូតដល់ទៅ 2.4% គិតត្រឹមថ្ងៃពុធក្នុងសប្តាហ៍ទី 8 នេះ។ ស្របជាមួយគ្នានេះដែរក្រុមហ៊ុនក៏សង្ឃឹងយ៉ាងមុតមាំថា Samsung Galaxy S7 Series នឹងជូយជំរុញឲ្យប្រាក់ចំណូល និងចំណេញរបស់ខ្លួនកើនឡើងខ្ពស់សម្រាប់ឆ្នាំ 2016 នេះ៕