no-alternative title

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple ពន្យល់ថា ហេតុអ្វីបានជាការចំណាយទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍរបស់ខ្លួនកើនឡើងដល់ទឹកប្រាក់ 2.8 ពាន់លានដុល្លារ?

បើយោងទៅតាមរបាយការណ៍ប្រាក់ចំណូលត្រីមាសទី 4 បានឱ្យដឹងថា ក្រុមហ៊ុន Apple បានចំណាយទឹកប្រាក់ 2.8 ពាន់លានដុល្លារ (ប្រហែលជា 2.2 ពាន់លានផោន) នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងត្រីមាសចុងក្រោយនេះ ហើយការចំណាយដូចគ្នានៅក្នុងឆ្នាំ 2016 គឺមានរហូតដល់ទៅ 10.39 ពាន់លានដុល្លារ (ប្រហែលជា 8.36 ពាន់លានផោន) ។ បើវិភាគទៅលើប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន Apple បានបង្ហាញថា ការចំណាយប្រចាំឆ្នាំនេះមានកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកនោះទេ។
បើយោងទៅតាមលោក Luca Maestri ដែលជាប្រធានផ្នែកហិរញ្ញវត្ថុបានឱ្យដឹងថា ការចំណាយទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍគឺជាភាពខុសគ្នាធំបំផុតរបស់ក្រុមហ៊ុន Apple ជាមួយនឹងដៃគូប្រកួតប្រជែងរបស់ខ្លួនដើម្បីពង្រីកខ្លួនចូលទៅក្នុងរបកគំហើញថ្មីមួយទៀត។ នៅក្នុងសន្នីសីទមួយជាមួយនឹងក្រុមអ្នកវិនិយោគរបស់ Goldman Sachs កាលពីថ្ងៃអង្គារិ៍ លោក Maestri បានបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងតែធ្វើការទៅលើរឿងមួយដែលមិនទាន់អាចរកប្រាក់ចំណូលបាននៅថ្ងៃនេះនៅឡើយទេ ប៉ុន្តែវានឹងតបស្នងមកវិញនាពេលខាងមុខ។ យ៉ាងណាមិញ លោក Maestri មិនបានបញ្ជាក់ថាវាជាការស្រាវជ្រាវទៅលើអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែពាក្យចចាមអារ៉ាមបានឱ្យដឹងថា ការចំណាយនេះគឺទៅលើគម្រោងជាច្រើនដែលក្នុងនោះផ្តោតទៅលើ Apple Car និងការប្រើប្រាស់នូវវ៉ែនតាបច្ចេកវិទ្យាថ្មីពី Apple ។
លោក Maestri បន្ថែមទៀតថា “យើងបានបង្កើតនូវទូរស័ព្ទ iPhone ដល់ទៅ 3 ស៊េរីម៉ូដែលដែលកាលពីមុនមានតែមួយតែប៉ុណ្ណោះ។ យើងបានផលិតនូវ iPods, Apple Watch, Airpods, Beat Headphones ហើយយើងនឹងត្រៀមក្នុងការបង្ហាញនូវផលិតផលអស្ចារ្យជាច្រើនទៀត។” ក្រុមហ៊ុន Apple បានចំណាយទឹកប្រាក់យ៉ាងច្រើនក្នុងការពង្រីកនូវសេវាកម្មអាជីវកម្មរបស់ខ្លួនដែលមានដូចជា App Store និង iTunes ជាដើម។ លោក Maestri បន្តទៀតថា “សេវាកម្មជាច្រើនរបស់យើងកំពុងតែមានការកើនឡើងខ្លាំង។ យើងត្រូវការវិនិយោគទៅលើសេវាកម្មជាច្រើនទៀតដូចជា iCloud, Siri, Maps ជាដើម។ ការចំណាយទៅលើមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ គឺខ្ពស់ជាងអ្វីដែលយើងធ្លាប់ចំណាយ។”
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានបើកនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងប្រទេសអ៊ីស្រាអែលដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍបន្ទះឈីបនៅក្នុងឆ្នាំ 2015 ហើយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនេះក៏គ្រោងនឹងបង្កើតនៅទីក្រុង Yokohama ប្រទេសជប៉ុន ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និងប្រទេសចិនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន