no-alternative title

តើអាចទេដែលទូរស័ព្ទ iPhone 8 នឹងដកចេញនូវប៊ូតុង Home? ប៉ាតង់ថ្មីបង្ហាញថា ប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់នៅក្រោមអេក្រង់ និងអេក្រង់ OLED Edge-To-Edge

ពាក្យចចាមអារ៉ាមជាច្រើនបាននិយាយអំពីទូរស័ព្ទ iPhone 8 ប៉ុន្តែលក្ខណៈសម្បត្តិពិសេសៗរបស់វានៅមិនទាន់បានក្រុមហ៊ុន Apple ទម្លាយឱ្យដឹងនៅឡើយទេ។ មុខងារសំខាន់មួយដែលត្រូវបានគេដឹងថានឹងបំពាក់ទៅលើទូរស័ព្ទស៊េរីថ្មីនេះគឺនឹងប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់នៅក្រោមអេក្រង់ដែលនេះជាប៉ាតង់ថ្មីដែល Apple ទទួលបាននៅថ្ងៃច័ន្ទនេះ។ ការប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់នេះអាចធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធ Touch ID នៅលើប៊ូតុង Home ជាន់គ្នា ហេតុនេះក្រុមហ៊ុន Apple ប្រហែលជាដកចេញនូវប៊ូតុង Home ចេញពីទូរស័ព្ទ iPhone ស៊េរីថ្មីនេះជាក់ជាមិនខាន។

ការដកចេញនូវប៊ូតុង Home នេះមានន័យថា ក្រុមហ៊ុន Apple លែងប្រើប្រាស់នូវស៊ុមព័ទ្ធអេក្រង់ធំទៀតហើយនៅលើទូរស័ព្ទ iPhone ស៊េរីថ្មីនេះដែលរឿងនេះបង្ហាញថាក្រុមហ៊ុន Apple ប្រហែលជាប្រើប្រាស់នូងកញ្ចក់អេក្រង់កាន់តែធំជាងមុន។ ការកែប្រែនូវបន្ទះអេក្រង់ថ្មីដែលមានទំហំធំជាងមុននេះប្រហែលជាអាចប្រើប្រាស់នូវបច្ចេកវិទ្យា Edge-To-Edge ថែមទៀតផង។ សរុបមក ប៉ាតង់ថ្មីនេះបានបញ្ជាក់ថា មុខងារសំខាន់ៗទាំងនេះនឹងដំណើរការនៅលើទូរស័ព្ទ iPhone ស៊េរីថ្មីជាក់ជាមិនខាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុន LuxVue ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយមានជំនាញឯកទេសក្នុងការផលិតនូវអំពូល micro-LEDs ដែលពិតជាតម្រូវការដ៏ធំក្នុងការផលិតនូវបន្ទះអេក្រង់ OLED Edge-To-Edge ។ ក្រុមហ៊ុន LuxVue ក៏គ្រប់គ្រងទៅលើប៉ាតង់ជាច្រើនផងដែរដែលក្នុងនោះក៏មានការផលិតនូវបន្ទះអេក្រង់ដែលអាចបត់បានផងដែរ។ បន្ទះអេក្រង់ Edge-to-Edge Display គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ស្មាតហ្វូនស៊េរីថ្មីហើយក្រុមហ៊ុន Samsung ប្រហែលជាប្រើប្រាស់នូវបន្ទះអេក្រង់នេះសម្រាប់ស្មាតហ្វូន Galaxy S8 របស់ខ្លួនផងដែរ៕

ប្រភពពី ibtimes.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន