no-alternative title

ក្រុមហ៊ុនហ្គេមដ៏ល្បីល្បាញ “Angry Birds” គ្រោងកាត់បន្ថយបុគ្គលិក 10% ចេញ

Rovio ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយដែលផលិតនូវហ្គេមដ៏ល្បីល្បាញ “Angry Birds” កំពុងតែកាត់បន្ថយនូវកម្លាំងពលកម្មបុគ្គលិករបស់ខ្លួនប្រមាណជា 10% ចេញ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន The Wall Street Journal ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់មួយនេះមានបុគ្គលិកចំនួន 400 នាក់ ប៉ុន្តែបុគ្គលិក 35 នាក់ប្រហែលជាត្រូវបាត់បង់ការងារដោយសារតែការធ្វើរចនាសម្ព័ន្ធថ្មី។ 
លោក Kaisu Karvala ដែលជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនRovio បានប្រាប់សារព័ត៌មាន The Wall Street Journal ថា បុគ្គលិកជាច្រើននាក់ដែលបានរងការប៉ះពាល់ក្នុងការបាត់បង់ការងារនេះមានដូចជាបុគ្គលិកដែលកំពុងតែធ្វើការនៅក្នុងផ្នែកគំរូជីវចល និងបុគ្គលិកដែលស្ថិតនៅក្នុងផ្នែកគ្រប់គ្រង និងសម្តែងផងដែរ។ ចំនែកបុគ្គលិកដែលកំពុងតែធ្វើការនៅក្នុងផ្នែកផលិតហ្គេម Rovio គឺមិនមានការប៉ះពាល់នោះទេ។
ហ្គេមដ៏ល្បីល្បាញ “Angry Birds” ដែលលោកអ្នកត្រូវប្រើប្រាស់នូវសត្វចាបដើម្បីកំទេចនូវសត្វជ្រូកជាច្រើនដែលបានលួចស៊ុតនោះនៅតែជាប់ចំណាត់ថ្នាក់កំពូល (កម្មវិធីដែលត្រូវទិញ) គ្រប់ពេលទាំងអស់។ គួរបញ្ជាក់ផងដែរថានៅពេលដែលក្រុមហ៊ុន Rovio នៅមិនទាន់ផលិតបាននូវហ្គេមដែលល្បីល្បាញថ្មី ប្រាក់ចំណេញរបស់ក្រុមហ៊ុនមានការធ្លាក់ចុះខ្លាំងដែលធ្វើឱ្យក្រុមហ៊ុនត្រូវកាត់បុគ្គលិកចោលដល់ទៅ 300 នាក់នៅក្នុងឆ្នាំ 2014 និង 2015 ៕
ប្រភពពី businessinsider.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន