no-alternative title

ក្រុមហ៊ុន Samsung នឹងទម្លាយនូវកាលបរិច្ឆេទសម្ភោធទូរស័ព្ទស្មាតហ្វូន Galaxy S8 នៅក្នុងព្រឹត្តិការណ៍ MWC 2017

កាលពីពេលមុន ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុននឹងមិនប្រកាសបង្ហាញនូវស្មាតហ្វូនត្រកូល Galaxy S8 នៅឡើយទេនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 ដោយក្រុមហ៊ុនសម្រេចចិត្តក្នុងការប្រកាសបង្ហាញនូវថេប្លេត Galaxy Tab S3 ស៊េរីថ្មីវិញនៅក្នុងព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុន Samsung បានរាយការណ៍ថា ខ្លួនមានគម្រោងក្នុងការប្រកាសបញ្ជាក់អំពីកាលបរិច្ឆេទនៃការសម្ភោធស្មាតហ្វូនត្រកូល Galaxy S8 នៅក្នុងព្រឹត្តិការណ៍ MWC ។ 
យោងទៅតាមសារព័ត៌មាន The Korea Economic Daily (ដែលជាប្រព័ន្ធផ្សព្វផ្សាយធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង) បានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងទម្លាយឱ្យដឹងអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមាន Galaxy S8 នៅថ្ងៃទី 27 ខែកុម្ភៈដែលជាថ្ងៃប្រារព្ធបើកកម្មវិធីតាំងពិពរណ៍ MWC 2017 ។ ថ្មីៗនេះផងដែរ យើងបានដឹងដំណឹងមួយចំនួនថា ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសសម្ភោធបង្ហាញស្មាតហ្វូន Galaxy S8 នៅថ្ងៃទី 29 ខែមីនា ហើយការចាប់ផ្តើមលក់ស្មាតហ្វូននេះគឺនៅថ្ងៃទី 21 ខែមេសាខាងមុខនេះ។ ពេលនេះ យើងត្រូវធ្វើការរង់ចាំសម្រាប់ព្រឹត្តិការណ៍ MWC ចាប់ផ្តើមសិនថាតើកាលបរិច្ឆេទដែលជាដំណឹងក្តៅៗទាំងនេះត្រឹមត្រូវឬអត់នោះ។
ស្មាតហ្វូន Galaxy S8 ត្រូវបានគេរំពឹងថានឹងបំពាក់នូវមុខងារពិសេសៗជាច្រើន រួមជាមួយនឹងលក្ខណៈសម្បត្តិថ្មីៗដ៏អស្ចារ្យ។ ពាក្យចចាមអារ៉ាមចុងក្រោយបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S8 ដែលមានអេក្រង់ទំហំ 5.8 អ៊ីង ជាមួយនឹងស្មាតហ្វូន Galaxy S8+ ដែលមានអេក្រង់ទំហំ 6.2 អ៊ីង។ អេក្រង់នៃស្មាតហ្វូនទាំងពីរគឺជាប្រភេទអេក្រង់គែមកោងដែលមានរូបរាងស្រស់ស្អាតបំផុត។ ស្មាតហ្វូនទាំងពីរនេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 835 CPU ស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Qualcomm ហើយអ្វីដែលកាន់តែពិសេសនោះស្មាតហ្វូន Galaxy S8 នឹងដាក់លក់គ្រប់ក្រុមហ៊ុនចែកចាយទាំងអស់នៅអាមេរិចផងដែរ៕ 
ប្រភពពី phonearena.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន