no-alternative title

ក្រុមហ៊ុន​ Sugar​ ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​ការ​ប្រកួតប្រជែង​តន្ត្រី​ខ្នាត​ធំ​ក្នុង​កម្មវិធី​ដ៏​ល្បីល្បាញ​ “Ears​ of​ China”​

​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ Beijing​ ប្រទេស​ចិន​ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដ៏​ល្បីល្បាញ​ SUGAR​ បាន​ប្រារព្ធ​នូវ​កម្មវិធី​មួយ​ជា​ផ្លូវការ​នៃ​ការ​ចំណាយ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ ដែល​បង្ហាញ ​ អំពី​កិច្ច​សហប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ជាមួយនឹង​ទូរទស្សន៍​ Anhui​ TV​ ។​ នៅ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ មានការ​ចូលរួម​ពី​លោក​ Zhuang​ Baobin​ ដែល​ជា​អគ្គនាយក​របស់​ទូរទស្សន៍​ Anhui​ TV​ រួម​ទាំង​ជំនួយការ​សារព័ត៌មាន​ជា​ច្រើន​អ្នក​ទៀត​ ជា​ពិសេស​លោក​ Lin​ Zhendong​ ដែល​ជា​អគ្គនាយក​របស់​កម្មវិធី​ប្រកួត​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​ “Ears​ of​ China”​ ។​

​ក្រុមហ៊ុន​ Sugar​ បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​កម្មវិធី​នេះ​ ជាមួយនឹង​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ Sugar​ S9​ ដែល​ពិតជា​មាន​រូបរាង​ទាក់ទាញ​ និង​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​ប្រើប្រាស់​បំផុត​។​ ស្មា​ត​ហ្វូ​ន​លំដាប់​ប្រណិត​កំពូល​ Sugar​ S9​ ប្រើប្រាស់​នូវ​កម្រិត​ពណ៌​ដល់​ទៅ​ 64​ លាន​ភិ​ច​សែ​ល​ ដែល​ភ្លឺ​ច្បាស់​គ្រប់​កាលៈទេសៈ​ ហើយ​ពេល​នេះ​ក្រុមហ៊ុន​ Sugar​ និង​ទូរទស្សន៍​ Anhui​ TV​ បាន​សហការ​គ្នា​ជា​ផ្លូវការ​ហើយ​ ដោយ​នាំ​យក​នូវ​កម្មវិធី​តន្ត្រី​ខ្នាត​ធំ​ និង​ជា​កម្មវិធី​ប្រកួតប្រជែង​ដែល​ល្បីល្បាញ​បំផុត​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ការ​ចំណាយ​ទឹកប្រាក់​យ៉ាងច្រើន​សម្រាប់​កម្មវិធី​ “Ears​ of​ China”​ សម្រាប់​ត្រីមាស​ទី​ 1​ នៅ​ក្នុង​ទូរទស្សន៍​ Anhui​ TV​ គឺ​ដើម្បី​ធ្វើការ​បង្កើត​នូវ​កម្មវិធី​ប្រកួតប្រជែង​តន្ត្រី​ខ្នាត​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ការ​ប្រកួត​មុនៗ​។​ កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រកួតប្រជែង​នៃ​ការ​បញ្ចេញ​ផ្នែក​សិល្បៈ​ដ៏​សម្បូរ​បែប​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​។​ កម្មវិធី​ “Ears​ of​ China”​ មានការ​ចូលរួម​ពី​គណៈ​ក​ម្មារ​ធិ​ការ​ដែល​សុទ្ធតែ​ជា​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ចិន​ជា​ច្រើន​រូប​ដូច​ជា​ Cai​ Guoqing,​ Yan​ Weiwen,​ Wang​ Liguang​ និង​ Lei​ Jia​ ។​ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ ទៀត​នោះ​ នៅ​ក្នុង​កម្មវិធី​នេះ​ ក៏​បាន​អញ្ជើញ​នូវ​សាស្ត្រាចារ្យ​ដ៏​ល្បីឈ្មោះ​ Li​ Bo​ នៃ​សកល​វិទ្យាល័យ​ Nanjing​ Normal​ University​ ដើម្បី​ធ្វើការ​ពន្យល់​អំពី​អត្ថន័យ​នៃ​បទ​ចម្រៀង​ ដែល​បង្កប់​នូវ​គំនិត​ វប្បធម៌​ និង​ភាព​អស្ចារ្យ​ជា​ច្រើន​ទៀត​។​

​នៅ​ក្នុង​កម្មវិធី​នេះ​ ក៏​មានការ​ចូលរួម​ពី​ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​ “Music​ Magician”​ ដែល​បាន​សម្តែង​ និង​បកស្រាយ​នូវ​ចម្រៀង​ ដែល​ធ្វើ​ឱ្យ​កម្មវិធី​នេះ​កាន់តែ​អស្ចារ្យ​ហើយ​ក្រុម​តន្ត្រី​នេះ​ នឹង​មាន​អ្វី​ដែល​ពិសេស​ច្រើន​ទៀត​ សម្រាប់​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​ “Ears​ of​ China”​ ។​ សរុប​មក​ កម្មវិធី​ប្រកួតប្រជែង​ដ៏​ធំ​នេះ​ ពិតជា​នាំ​យក​នូវ​អ្វី​ដែល​ជា​លក្ខណៈ​ស្តង់ដារ​ និង​អស្ចារ្យ​បំផុត​ មិន​ធ្លាប់​មាន​នោះ​ទេ​ នៅ​ក្នុង​ប្រទេស​ចិន​ ជាមួយនឹង​ការ​បង្ហាញ​សមត្ថភាព​ប្លែកៗ​របស់​បេក្ខជន​។​ 

​នៅ​ក្នុង​សន្និសីទ​នេះ​ លោក​ Lin​ Zhendong​ ដែល​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ Sugar​ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​សម្រាប់​ទូរទស្សន៍​ Anhui​ TV​ ផង​ដែរ​។​ លោក​បាន​បញ្ជាក់​ថា​ “​ការ​ផ្សព្វផ្សាយ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ចម្រៀង​នេះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​ម៉ាក​យីហោ​នេះ​កាន់តែ​មាន​មនុស្ស​ស្គាល់​ច្រើន​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គ្រប់​គ្នា​នឹង​បានដឹង​អំពី​ម៉ាក​ស្មា​ត​ហ្វូ​ន​នេះ​កាន់តែ​ច្បាស់​ដែល​បាន​ផ្គត់ផ្គង់​នូវ​កម្មវិធី​ប្រលង​ចម្រៀង​ដ៏​ល្បីល្បាញ​នេះ​។​ 

​ក្រុមហ៊ុន​ Sugar​ តែងតែ​ស្វែងរក​នូវ​អ្វី​ដែល​ថ្មី​បំផុត​ សម្រាប់​អ្នក​ប្រើប្រាស់​ និង​អ្នក​ទស្សនា​ទាំងអស់​ ជា​ពិសេស​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​កម្មវិធី​ចម្រៀង​ ពួក​គេ​មិន​ត្រឹមតែ​អាច​ទស្សនា​នូវ​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​យើង​នោះ​ទេ​ ពួក​គេ​ថែម​ទាំង​អាច​ទទួល​បាន​នូវ​ការ​កម្សាន្ត​ជាមួយនឹង​បទ​ចម្រៀង​ ដែល​ពួក​គេ​ពេញចិត្ត​ថែម​ទៀត​ផង​។​ កម្មវិធី​ Ears​ of​ China​ នាំ​យក​នូវ​បទ​ចម្រៀង​ច្រើន​រសជាតិ​ មិន​ថា​បទ​ ដែល​និយម​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ឬ​ពី​អតីត​កាលនោះ​ទេ​។​ នៅ​ក្នុង​ប្រទេស​ចិន​ វា​មានកម្ម​វិធី​ប្រកួតប្រជែង​តន្ត្រី​ខ្នាត​ធំ​ចំនួន​ 4​ ដែល​ល្បីល្បាញ​នៅ​ទី​នេះ​ ហើយ​មួយ​ក្នុង​ចំណោម​កម្មវិធី​នេះ​ គឺ​ Ears​ of​ China​ ។​ ការ​សហការ​របស់​ក្រុមហ៊ុន​ Sugar​ នៅ​ក្នុង​ការ​ប្រកួតប្រជែង​តន្ត្រី​ដ៏​ធំ​មួយ​នេះ​នៅ​ក្នុង​ឆ្នាំ​ 2017​ គឺជា​ជំហាន​ថ្មី​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​យើង​ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន