no-alternative title

Samsung បញ្ចេញ teases បង្ហាញពីបន្ទះឈីបជំនាន់ថ្មី Exynos 9 ឬ Exynos 8895 ដែលឈីបថ្មីនេះអាចនឹងប្រើនៅលើ Galaxy S8

ឆ្នាំទៅ Samsung បានប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ Galaxy S7 និង S7 edge ដែលមានពីរម៉ូដែលផ្សេងគ្នាគឺមួយប្រើប្រាស់នូវបន្ទះឈីបផ្ទាល់ខ្លួនជំនាន់ Exynos 8 octa-core និងមួយទៀតប្រើប្រាស់ឈីប Snapdragon 820 របស់ Qualcomm ដែលអ្នកប្រើប្រាស់អាចជ្រើសរើសយកម៉ូដែលណាមួយតម្រូវតាមទីផ្សារក្នុងតំបន់របស់ពួកគេ។ ចំពោះឆ្នាំនេះវិញព័ត៌មានបែកធ្លាយជាច្រើនបានចុះផ្សាយពីកំពូលស្មាតហ្វូនជំនាន់ថ្មីគឺ Galaxy S8 ដែលបានផ្តោតសំខាន់ទៅលើការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 835 ប៉ុន្តែមិនទាន់មានព័ត៌មានស្តីពីបន្ទះឈីបដែលជាគូប្រគូតពី Samsung នៅឡើយទេ។ 

ព័ត៌មានបែកធ្លាយទាំងឡាយបានចុះផ្សាយថាឆ្នាំនេះ Samsung នឹងប្រកាសចេញស្មាតហ្វូនត្រកូល S ចំនួនពីរស៊េរីគឺ Galaxy S8 និង S8 Plus ដែលអាចនឹងមានពីរម៉ូដែលសម្រាប់ជ្រើសរើសជាមួយបន្ទះឈីប ពីរផ្សេងគ្នាផងដែរ។ គេជឿជាក់ថា Samsung Galaxy S8 នឹងមានម៉ូដែលប្រើប្រាស់ Snapdragon 835 និងម៉ូដែលប្រើ Exynos 9 ឬ Exynos 8895។ ទោះបីជាបែបនេះក្តីព័ត៌មានទាក់ទងនឹងឈីបExynos9 មិនទាន់ត្រូវបាន Samsung បង្ហើបព័ត៌មានជាក់លាក់ណាមួយនៅឡើយទេ ទើបតែពេលនេះបានលេចលឺ ព័ត៌មានមកថា Samsung កំពុងតែធ្វើការវិវត្តន៍លើបន្ទះឈីបជំនាន់ថ្មីសម្រាប់ប្រើនៅលើកំពូលស្មាតហ្វូន Galaxy S8 របស់ខ្លួន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះក៏មានរូបភាព teases បែកធ្លាយចេញពីគណនីមួយដែលគេដឹងច្បាស់ថាជាគណនីផ្លូវការណ៍របស់ក្រុមវិស្វករផលិតឈីបរបស់ Samsung ដែលវាបានបង្ហាញច្បាស់ណាស់ថាវាជាបន្ទះឈីបជំនាន់ថ្មី Samsung Exynos 9 ប៉ុន្តែប្រភពមិនបានបញ្ជាក់ច្បាស់ពីគុណសម្បត្តិ និងថ្ងៃប្រកាសចេញនោះទេគ្រាន់តែសរសេរថា “នឹងមកដល់ឆាប់ៗនេះ” “Coming Soon”។ មានប្រភពព័ត៌មានមួយចំនួនបានបង្ហើបប្រាប់ថា បន្ទះឈីបជំនាន់ថ្មីរបស់ Samsung នេះអាចនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Mobil World Congress 2017 ចុងខែកុម្ភះនេះ។ សម្រាប់ព័ត៌មានបឋមបានឲ្យដឹងថាឈីប Exynos 9 ឬ Exynos 8895 នឹងត្រូវផលិតដោយ Samsung ផ្ទាល់ដោយមានខ្នាតទំហំ 10 ណាណូម៉ែត្រដូច Snapdragon 835 ដែរ, ប្រើស៊ីភីយូ 8 គ្រាប់មាន 4 គ្រាប់ជាប្រភេទ M2-core និង 4 គ្រាប់ទៀតប្រភេទARM Cortex-A53 និងទ្រទ្រង់ដោយឈីបក្រាហ្វិក Mali G71៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន