no-alternative title

ស្មាតហ្វូន Xiaomi Mi Mix 2 ត្រូវបានគេរាយការណ៍ថា និងមានអេក្រង់កោង AMOLED Display ដល់ទៅ 93%

កាលពីឆ្នាំមុននេះ ស្មាតហ្វូន Xiaomi Mi Mix បានធ្វើការកែប្រែរូបរាងកាន់តែច្រើនជាមួយនឹងស៊ុមព័ទ្ធជុំវិញអេក្រង់កាន់តែស្តើង និងមានការរចនារូបរាងទំនើបទាន់សម័យបំផុត។ ពេលនេះ របាយការណ៍ថ្មីមួយអះអាងថា ក្រុមហ៊ុន Xiaomi កំពុងតែធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូន Mi Mix 2 ដែលមានស៊ុមព័ទ្ធជុំវិញអេក្រង់កាន់តែស្តើងជាមុន និងប្រើប្រាស់នូវអេក្រង់ AMOLED Display ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Mi Mix នៅក្នុងខែវិច្ឆិកា ឆ្នាំ 2016 ហើយស្មាតហ្វូននេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសចិននៅក្នុងចំនួនជាក់លាក់មួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ វាមិនអាចបញ្ឈប់អ្នកប្រើប្រាស់ជាច្រើននាក់នៅសហរដ្ឋអាមេរិចដែលចង់ប្រើប្រាស់ស្មាតហ្វូននេះនោះទេ។ ស្មាតហ្វូន Mi Mix មានអេក្រង់ Screen-To-Body Ratio ដល់ទៅ 91.3% ដែលពិតជាមានការរចនាស៊ុមព័ទ្ធជុំវិញអេក្រង់តិចមែនទែន។ ស៊ុមព័ទ្ធអេក្រង់ផ្នែកខាងលើ ខាងឆ្វេង និងខាងស្តាំពិតជាស្តើងណាស់ ខណៈពេលដែលផ្នែកខាងក្រោមមានកម្រាស់ក្រាស់ជាងសម្រាប់ទុកកន្លែងដាក់កាមេរ៉ាផ្នែកខាងមុខ។

 

មនុស្សជាច្រើនមើលឃើញថា ស្មាតហ្វូន Mi Mix គឺជាការរចនារូបរាងសម្រាប់ស្មាតហ្វូននាពេលអនាគត ហើយពេលនេះក្រុមហ៊ុន Xiaomi ក៏បានធ្វើការពង្រឹងកាន់តែប្រសើរទៅលើស្មាតហ្វូនរបស់ខ្លួន។ ប្រភពសុំមិនបញ្ចេញឈ្មោះមួយបានអះអាងថា ក្រុមហ៊ុន Xiaomi គ្រោងនឹងប្រើប្រាស់អេក្រង់ Screen-To-Boy Ratio ទំហំ 93% សម្រាប់ស្មាតហ្វូន Mi Mix 2 នេះបើតាមការរាយការណ៍របស់ Android Authority ។ ប្រភពដដែលនេះអះអាងទៀតថា ក្រុមហ៊ុន Xiaomi នឹងបោះបង់ចោលការប្រើប្រាស់បន្ទះអេក្រង់ LCD Panel ដោយផ្លាស់ប្តូរទៅប្រើប្រាស់បន្ទះអេក្រង់ AMOLED វិញ។ ប្រសិនបើវាជាការពិត ក្រុមហ៊ុន Xiaomi អាចនឹងប្រើប្រាស់អេក្រង់គែមកោងសម្រាប់លុបបំផុតស៊ុមព័ទ្ធអេក្រង់នៅផ្នែកខាងឆ្វេង និងខាងស្តាំសម្រាប់ស្មាតហ្វូន Mi Mix 2។

 

វាមិនមានទាន់មានសេចក្តីលម្អិតណាមួយដែលបញ្ជាក់ថាក្រុមហ៊ុន Xiaomi ពិតជាអាចប្រើប្រាស់នូវអេក្រង់ Screen-To-Body Ratio កម្រិត 93% ប៉ុន្តែវាមានន័យថាស្មាតហ្វូន Mi Mix 2 ពិតជាមានកញ្ចក់អេក្រង់ផ្នែកខាងមុខកាន់តែធំជាងមុន។ ស៊ុមព័ទ្ធអេក្រង់ផ្នែកខាងក្រោមរបស់ស្មាតហ្វូន Mi Mix ត្រូវបានគេដឹងថារក្សាទុកដដែល ប៉ុន្តែគ្រាន់តែវាមានទំហំតូចជាងមុន។ ប្រភពដដែលក៏អះអាងទៀតថា ក្រុមហ៊ុន Xiaomi ប្រហែលជាធ្វើការផ្លាស់ប្តូរនូវប្រព័ន្ធស្កែនក្រយ៉ៅដៃរបស់ខ្លួនពីផ្នែកខាងក្រោយមកដាក់នៅផ្នែកខាងមុខវិញសម្រាប់ស្មាតហ្វូន Mi Mix 2 ។ ពាក្យចចាមអារ៉ាម និងការប៉ាន់ស្មានមុននេះអះអាងថា ប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint) របស់ស្មាតហ្វូននេះប្រហែលជាបង្កប់នៅផ្នែកខាងក្រោមអេក្រង់។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេដឹងថាប្រហែលជាបង្កប់នៅផ្នែកខាងក្រោមនៃស្មាតហ្វូនស៊េរីថ្មីនេះ។

 

សម្រាប់ការរចនារូបរាងនៅលើស្មាតហ្វូន Mi Mix 2 វិញ របាយការណ៍ជាច្រើននិយាយថា ក្រុមហ៊ុន Xiaomi នឹងបន្តប្រើប្រាស់សេរ៉ាមិចសម្រាប់ការរចនារូបរាងរបស់ស្មាតហ្វូននេះ។ យោងទៅតាម Phandroid បានបញ្ជាក់ថា បច្ចេកវិទ្យានៃប្រព័ន្ធសំឡេងក៏ត្រូវបានបង្កប់នៅក្រោមអេក្រង់នេះផងដែរ។ វាហាក់ដូចជាលឿនពេកហើយដែលការរចនារូបរាងចុងក្រោយ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Mi Mix 2 ត្រូវបានទម្លាយឱ្យដឹង ខណៈពេលដែលវានៅមានការមន្ទិលសង្ស័យជាច្រើនផងដែរ។ ប្រសិនបើក្រុមហ៊ុន Xiaomi ដើរតាមកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីដូចឆ្នាំមុននោះ អ្នកគាំទ្រទាំងអស់ អាចនឹងមើលឃើញកាន់តែច្បាស់អំពីស្មាតហ្វូន Mi Mix 2 នៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន