no-alternative title

ASUS បានបំបែកកំណត់ត្រាដោយឈ្នះពានរង្វាន់ iF Design Award ចំនួន 15 ក្នុងឆ្នាំ 2017 នេះ

ថ្មីៗនេះ ក្រុមហ៊ុន ASUS បានធ្វើការប្រកាសមួយស្តីអំពីភាពជោគជ័យរបស់ខ្លួន ដោយបានឈ្នះពានរង្វាន់កិត្តិសព្ទ័ចំនួន 15 ដែលជាការបំបែកកំណត់ត្រាឈ្នះពានរង្វាន់ច្រើនជាងគេពី iF Product Design Award ។ ចំពោះផលិតផល ដែលបានពានរង្វាន់នោះត្រូវបានបែងចែកជាបីផ្នែក មានដូចជា ទូរគមនាគមន៍ ទូរសព្ទ័ កុំព្យូទ័រ និងប្រព័ន្ឋសំឡេងផងដែរ ដែលជាលទ្ឋផលមួយឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្ត ទៅលើរចនាបថ និងបច្ចេកវិទ្យាថ្មីៗ រួមទាំងចង្វាក់ផលិតកម្មវិស្វកម្មដ៏ល្អឥតខ្ទោះរបស់ ASUS ។ គួរបញ្ជាក់ផងដែរថា ពានរង្វាន់ដែល ASUS ទទួលបាន គឺត្រូវបានឆ្លងកាត់ការប្រកួតប្រជែងជាមួយ បណ្តាប្រទេស ជុំវិញពិភពលោកចំនួន 59  ប្រទេសដែលមានផលិតផលរបស់ក្រុមហ៊ុនផ្សេងៗសរុបប្រមាណជា 5575 ប្រភេទ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតផលដែលឈ្នះ ពានរង្វាន់នៅក្នុងផ្នែក ទូរគមនាគមន៍ មានដូចជា ទូរស័ព្ទ Zenfone 3 Deluxe និងសំបកការពារបិទបើក View Flip, Zenfone 3 និងសំបកការពារបិទបើក View Flip, Zenfone 3 Ultra និងសំបកការពារ Folio ផងដែរ។ ចំណែកឯពានរង្វាន់នៅក្នុងផ្នែក កុំព្យូទ័រ វិញគឺត្រូវបានផ្តល់ទៅឲ្យកុំព្យូទ័រយួរដៃ ZenBook 3  និងកុំព្យូទ័រយួរដៃ ដែលមានទម្ងន់ស្រាលបំផុត ZenBook 3 Deluxe និង មានផលិតផល ជាច្រើនទៀតដូចជា ZenScreen MB16AC ដែលជា Monitor អាចយកតាមខ្លួនបាន, ប្រភេទកុំព្យូទ័រខ្នាតតូចសេរី VivoMini VC66, កុំព្យូទ័រ Gaming ROG GR 8 II ស្រាលជាងគេ ហើយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា VR, ZenBook Flip (UX360UA) កុំព្យូទ័រយួរដៃដែលអាចបត់បាន, កុំព្យូទ័រ Gaming ប្រភេទ ROG G31 Edition 10, កុំព្យូទ័រយួដៃ ប្រភេទសិក្សា Chromebook C202, Transformer 3Pro (T303) និង Transformer 3 (T305) ដែលអាចដកចេញបាន ប្រភេទ 2-in-1 PCs, ROG XG Station 2 external graphics-card dock និង Monitor កោងសេរី MX ។ ពានរង្វាន់ចុងក្រោយគេនោះ គឺត្រូវបានផ្តល់ទៅឲ្យ ASUS Audio Pod នៅក្នុងផ្នែកសំឡេង ។

គួរឲ្យកត់ចំណាំផងដែរថា ព្រឹត្តិការណ៍ iF Design Awards គឺត្រូវបានធ្វើឡើងជាសកល ដោយជ្រើសរើសយកតែផលិតផលដែលមានគុណភាព ដោយស្ថិតនៅ ក្រោមលក្ខខណ្ខ ជ្រើសរើសតឹងរឹងរួមបញ្ជូល រចនាបទដែលប្រកបដោយគុណភាព កំរិតនៃការកែច្នៃថ្មី ប្រកបដោយប្រសិទ្ធភាព ព្រមទាំង លទ្ធភាពសម្រាប់អ្នកប្រើប្រាស់ និងលក្ខខណ្ឌផ្សេងៗទៀត ។ ចំពោះគណកម្មាធិការវិញ គឺត្រូវបានជ្រើសរើសយកតែ អ្នកជំនាញឯករាជ្យ តែប៉ុណ្ណោះ ដែលមកពី 58 ប្រទេសជុំវិញពិភពលោក ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន