no-alternative title

ប្រៀបធៀបទំហំស្មាតហ្វូន Galaxy S8 និង S8 Plus ជាមួយ Galaxy S6, S7, Note 7 និង iPhone 7

ពេលនេះ ការរចនារូបរាងរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus ជិតបង្ហាញខ្លួនជាផ្លូវការហើយ រូបភាពថ្មីជាច្រើនលេចឡើងដោយប្រៀបធៀបនូវរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មីនេះជាមួយនឹងស្មាតហ្វូនជំនាន់មុនរបស់ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ។ គណនីទម្លាយដ៏ល្បីល្បាញ @OnLeaks បង្ហោះសាររូបភាពជាច្រើនសន្លឹកដែលធ្វើការប្រៀបធៀបរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8 Plus ជាមួយនឹងស្មាតហ្វូន Galaxy S6, Galaxy S7 និងហ្វាប់ប្លេត Galaxy Note 7 រួមជាមួយនឹងទូរស័ព្ទ Apple iPhone 7 និង iPhone 7 Plus ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចអ្វីដែលអ្នកអាចមើលឃើញនៅក្នុងរូបភាពទាំងនេះ ស្មាតហ្វូន Galaxy S8 មានរូបរាងខ្លីជាងហ្វាប់ប្លេត Galaxy Note 7 តែបន្តិចនោះទេ ខណៈពេលដែលស្មាតហ្វូន Galaxy S8 Plus ខ្ពស់ជាងបន្តិច។ ព័ត៌មានហាក់ដូចជាផ្ទុយទៅនឹងពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីទាំង 2 ម៉ូដែលរបស់ក្រុមហ៊ុន Samsung នឹងខ្ពស់ជាងស្មាតហ្វូន Galaxy S6 និង Galaxy S7 ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ស្មាតហ្វូន Galaxy S8 Plus មានកំពស់ប្រហាក់ប្រហែលទៅនឹងទូរស័ព្ទ iPhone 7 Plus ដែរគ្រាន់តែវាមានអេក្រង់ធំជាងបន្តិចប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung ព្យាយាមខិតខំប្រឹងប្រែងក្នុងការជ្រើសរើសទំហំអេក្រង់ដ៏សក្តិសមមួយសម្រាប់ស្មាតហ្វូនស៊េរីថ្មីដើម្បីផ្តល់នូវផាសុខភាព និងភាពទាន់សម័យនៅពេលដែលអ្នកប្រើប្រាស់កាន់តែវានៅក្នុងដៃ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន