no-alternative title

លោក Ming-Chi Kuo និយាយថា៖ ទូរស័ព្ទ iPhone 8 OLED ប្រហែលជាមានអេក្រង់តូចជាងស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung

រហូតមកដល់ពេលនេះ គឺមានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងពិសោធន៍ទៅលើការប៉ះនៅលើអេក្រង់ថ្មីដែលត្រូវគេជឿជាក់ជាអេក្រង់ OLED iPhone 8 ហើយទូរស័ព្ទនេះប្រហែលជាមានអេក្រង់គែមកោងដែលធ្លាប់បែកធ្លាយនូវរូបភាពគំរូជាច្រើនចេញពីបន្ទប់ពិសោធន៍របស់វា នេះបើយោងទៅតាមប្រភពពី Neikei រាយការណ៍មកពីអ្នកផ្គត់ផ្គង់តែម្តង។ ប្រភពខាងក្នុងអះអាងថា ទូរស័ព្ទ iPhone 8 នឹងមានអេក្រង់ OLED ទំហំ 5.2 អ៊ីងើយវាប្រហែលជាមានគែមកោងបន្តិចនៅគ្រប់ជ្រុងគ្រាន់តែវាមិនប្រើប្រាស់មុខងារអ្វីនោះទេ។ ដូចនេះទំហំអេក្រង់ប្រហែលជាមានអង្កត់ទ្រូងទំហំ 5.15 អ៊ីងនេះ បើតាមអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo អំពីក្រុមហ៊ុន Apple ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែង ប្រភពនេះ អះអាងថា បន្ទះអាចបត់បាននៅផ្នែកខាងលើរបស់ទូរស័ព្ទ iPhone 8 នឹងមានភាពកោងតិចជាងស្មាតហ្វូន Samsung Galaxy S7 Edge ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំណត់នូវចំនួនជាក់លាក់នូវភាពកោង និងមុំរបស់ខ្លួននៅលើហ្វាប់ប្លេត Galaxy Note 7 បើធៀបជាមួយនឹងស្មាតហ្វូន Galaxy S7 Edge ហើយវារំពឹងថានឹងប្រើប្រាស់ដូចគ្នាចំពោះស្មាតហ្វូន Galaxy S8 ពិសេសក្រុមហ៊ុនប្រហែលជាផ្តោតទៅលើភាពស្រស់ស្អាតជាជាងការប្រើប្រាស់មុខងារជាក់ស្តែង។ ក្រុមហ៊ុន Apple ត្រូវគេរំពឹងថានឹងអាចប្រើប្រាស់អេក្រង់កញ្ចក់នៅផ្នែកខាងក្រោយក្រោមការសហការជាមួយនឹងក្រុមហ៊ុន Biel Crystal និង Lens Technology ។ ពាក្យចចាមអារ៉ាមកាលពីម្សិលមិញនិយាយថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន Biel នឹងផ្តល់នូវអេក្រង់កញ្ចក់ផ្នែកខាងក្រោយសម្រាប់ទូរស័ព្ទ iPhone 8 ទៅកាន់ក្រុមហ៊ុន Apple ។

ប្រភពពី Nikkie រំលឹកសារជាថ្មីម្តងទៀតថា ការប្រើប្រាស់អេក្រង់ OLED iPhone 8 គឺស្ថិតនៅក្នុងការពិសោធន៍នៅឡើយរបស់ក្រុមហ៊ុន Apple ដូចអ្វីដែល Macotakara អះអាង។ ក្រុមហ៊ុនរបស់ជប៉ុននេះ រំពឹងថា ក្រុមហ៊ុន Apple ប្រហែលជាមិនសាកល្បងជាមួយនឹងគំនិតគំរូជាច្រើនដែលបែកធ្លាយ ប៉ុន្តែនៅទីបញ្ចប់ក្រុមហ៊ុនមិនធ្វើតាមពាក្យចចាមអារ៉ាមនោះទេ។ សម្រាប់ទូរស័ព្ទ iPhone 8 នឹងប្រើប្រាស់អេក្រង់ OLED Screen អាចបានដឹងបានលុះត្រាតែទូរស័ព្ទនេះ ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញា ហើយកាលបរិច្ឆេទនៃការដាក់លក់គឺនៅពេលក្រោយ។ វានៅពេលរយៈពេលយូរទៀត យើងនឹងពិនិត្យមើលទៅលើការអភិវឌ្ឍនេះ។ ចំនុចមួយដែលច្បាស់នោះគឺថា ទូរស័ព្ទ OLED iPhone 8 ពិតជាមានតម្លៃថ្លៃណាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន