no-alternative title

ក្រោយពីការធ្វើតេស្តថាមពលថ្ម Samsung Galaxy A7 (2017) ពិតជាខ្លាំងអស្ចារ្យ និងប្រើប្រាស់បានរយះពេលយូរ

យើងមិនបានដឹងថា តើក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានធ្វើរឿងអ្វីខ្លះទៅលើថាមពលថ្មសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy A របស់ខ្លួននោះទេនៅឆ្នាំនេះ ប៉ុន្តែថាមពលថ្មពិតជាអស្ចារ្យមែន។ ស្មាតហ្វូន Galaxy A5 (2017) ប្រើប្រាស់បានរយៈពេល 11 ម៉ោង (Screen-On-Time) សម្រាប់ថាមពលថ្មកម្លាំង 3000mAh ហើយយើងក៏បានធ្វើការតេស្តសាកល្បងទៅលើថាមពលថ្មរបស់ Galaxy A7 (2017) ផងដែរ។ ថាមពលថ្មកម្លាំង 3600mAh ធំជាងថាមពលថ្មរបស់ Galaxy A5 ដល់ទៅ 20% ព្រោះលក្ខណៈសម្បត្តិរបស់វាគឺដូចគ្នា។ ដូចនេះ ស្មាតហ្វូននេះគួរតែអាចកាន់ថ្មបានយូរជាង 20% បើធៀបជាមួយនឹង Galaxy A5 ហើយវាពិតជាឆ្លើយតបតាមការសន្យារបស់ក្រុមហ៊ុន Samsung ពិតមែន។ លោកអ្នកអាចពិនិត្យមើលថាមពលថ្មនៅខាងក្រោមបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy A7 (2017) អាចប្រើប្រាស់បានរយៈពេល 13 ម៉ោង (Screen-On-Time) ទោះបីកម្រិតពន្លឺអេក្រង់ដល់ទៅ 200nits ក៏ស្មាតហ្វូននេះនៅតែឈរនៅចំណាត់ថ្នាក់កំពូលបើធៀបជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាលផ្សេងទៀត។ សម្រាប់ស្មាតហ្វូនដែលមានថាមពលថ្ម 4000mAh-5000mAh ដែលអាចប្រកួតប្រជែងបានជាមួយនឹង Galaxy A7 (2017) នេះគឺមានតែស្មាតហ្វូន Moto Z Play Droid ប៉ុន្តែស្មាតហ្វូននេះមិនមានប្រព័ន្ធការពារការជ្រាបទឹក ការបញ្ជូលថាមពលថ្មនៅយឺតជាង អេក្រង់ទំហំ 5.5 អ៊ីងខណៈពេលដែលស្មាតហ្វូន Galaxy A7 (2017) មានអេក្រង់ទំហំ 5.7 អ៊ីង។ 

ការប្រើប្រាស់នូវថាមពលថ្មធំ និងអេក្រង់កម្រិត 1080p ឬ HD Display ពិតជាទទួលការពេញនិយមយ៉ាងខ្លាំងសព្វថ្ងៃនេះ ចំនែកការប្រើប្រាស់អេក្រង់ Quad HD វិញគឺប្រើប្រាស់បានត្រឹមតែរយៈពេល 6 ទៅ 7 ម៉ោងប៉ុណ្ណោះ (Screen-On-Time) ។ យ៉ាងណាមិញ Samsung ក្លាយជាក្រុមហ៊ុនផលិត និងតម្លើងអេក្រង់ បន្ទះឈីប និងម៉េមូរីសម្រាប់ស្មាតហ្វូនត្រកូល Galaxy A បានប្រើប្រាស់នូវបច្ចេកថ្មីសម្រាប់គ្រប់គ្រងទៅលើការចំណាយថាមពលឱ្យមានភាពប្រសើរជាងដៃគូប្រកួតប្រជែងរបស់ខ្លួនដែលមិនបានផលិតនូវសមាសភាគដោយខ្លួនឯងនោះទេ។ ឧទាហរណ៍ ស្មាតហ្វូន Honor 8 អាចប្រើប្រាស់បានរយៈពេលបានដល់ទៅ 9 ម៉ោង (Screen-On-Time) នៅក្នុងការធ្វើតេស្ត។ 

សរុបមក ប្រសិនបើលោកអ្នកកំពុងតែស្វែងរកនូវស្មាតហ្វូនដែលអាចកាន់ថ្មបានយូរដល់មួយសប្តាហ៍នោះនៅពេលដែលអ្នកមិនមានកន្លែងសាកថាមពលនោះ ឬក៏ការលេងហ្គេមពេញមួយថ្ងៃ លោកអ្នកគួរតែរើសយកស្មាតហ្វូន Galaxy A7 (អេក្រង់ 5.7 អ៊ីង) Galaxy A5 (អេក្រង់ 5.2 អ៊ីង) ឬ Galaxy A3 (អេក្រង់ 4.7 អ៊ីង) ដែលជាជម្រើសដ៏ល្អបំផុត។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះបញ្ចូលថាមពលថ្មឆាប់ពេញដោយចំណាយពេលវេលាត្រឹមតែ 1 ម៉ោង 30 នាទីតែប៉ុណ្ណោះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន