no-alternative title

Sony Xperia XZ Premium អាចកម្មង់នៅបានចក្រភពអង់គ្លេស ហើយការនិងដាក់លក់ជាផ្លូវការនៅខែមិថុនា

ស្មាតហ្វូនស៊េរីថ្មីបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតដែលប្រកាសបង្ហាញវត្តមានកាលពីខែមុននេះនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress គឺ Sony Xperia XZ Premium គ្រោងដាក់លក់ជាផ្លូវការនៅលើទីផ្សារដំបូងបំផុតរបស់ខ្លួននៅដើមខែមិថុនា។ ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sony មិនបង្ហាញព័ត៌មានលម្អិតអំពីកាលបរិច្ឆេទនៃការទិញស្មាតហ្វូនស៊េរីថ្មីនេះក្តី ពេលនេះក្រុមហ៊ុនលក់រាយធំៗចំនួន 2 នៅចក្រភពអង់គ្លេសដាក់ឱ្យធ្វើការបញ្ជាទិញមុននូវស្មាតហ្វូនស៊េរីថ្មី Xperia XZ Premium ។ ស្មាតហ្វូនប្រភេទ Unlocked ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ Xperia XZ Premium អាចរកទិញបាននៅតម្លៃ 640 ផោន។ ក្រុមហ៊ុនលក់រាយចំនួន 2 នៅចក្រភពអង់គ្លេសគឺ Amazon និង Clove ដាក់លក់ស្មាតហ្វូននេះនៅក្នុងតម្លៃ 650 ផោន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូន Unlocked មានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ (Deepsea Black) និងពណ៌ប្រផេះ (Luminous Chrome) ខណៈពេលដែលក្រុមហ៊ុនលក់រាយ Amazon និង Clove ដាក់លក់តែពណ៌ខ្មៅតែប៉ុណ្ណោះ។ អតិថិជនជាច្រើនដែលកម្មង់ទិញស្មាតហ្វូន Xperia XZ Premium នេះនឹងមិនទាន់ទទួលបានស្មាតហ្វូននៅឡើយទេរហូតទាល់តែដើមខែមិថុនា។

Sony Xperia XZ Premium គឺជាស្មាតហ្វូនតែមួយគត់ប្រកាសបង្ហាញនៅព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 ដោយបំពាក់បន្ទះឈីប Snapdragon 835 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ហើយវាមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេរហូតទាល់តែដល់ខែមិថុនា។  បន្ថែមពីនេះទៀត ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងកាមេរ៉ា Motion Eye Camera ដែលអាចថតវីដេអូដ៏អស្ចារ្យ ប្រភេទ Slow-Motion Videos (យឺតជាងស្មាតហ្វូនផ្សេងដល់ទៅ 4 ដង) ហើយលោកអ្នកក៏អាចថតរូបភាពបានជាច្រើនមុនពេលចាប់ផ្តើមថតផងដែរ។ 

ពាក់ព័ន្ធទៅនឹងកាលបរិច្ឆេទនេះ ស្មាតហ្វូន Xperia XZ Premium អាចនឹងក្លាយជាគូរប្រកួតប្រជែងដ៏ធំមួយជាមួយនឹងស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Samsung Galaxy S8+ ដែលរំពឹងថា ដាក់លក់នៅថ្ងៃទី 28 ខែមេសាខាងមុខនេះ។ តើលោកអ្នកជ្រើសរើសយកស្មាតហ្វូនស៊េរីថ្មីមួយណាដើម្បីប្រើប្រាស់ Sony Xperia XZ Premium ឬ Galaxy S8/ Galaxy S8+?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន