no-alternative title

ក្រុមហ៊ុន Huawei និង AT&T កំពុងតែពិភាក្សាគ្នាលើកិច្ចព្រមព្រៀងនៅក្នុងការចែកចាយស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅសហរដ្ឋអាមេរិក

ប្រិយមិត្តជាច្រើននៅសហរដ្ឋអាមេរិកប្រហែលនៅមិនទាន់បានដឹងអំពីរឿងនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei កំពុងតែពិភាក្សារកកិច្ចព្រមព្រៀងមួយបន្ទាប់ពីភាពជោគជ័យនៅក្នុងវិស័យឧស្សាហកម្មស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ ក្រុមហ៊ុន Huawei នៅមិនទាន់ស្វែងរកបានដៃគូចែកចាយស្មាតហ្វូននៅក្នុងសហរដ្ឋអាមេរិកបាននៅឡើយទេក្នុងចំណោមក្រុមហ៊ុនធំៗទាំង 4 ប៉ុន្តែសម្រាប់ដំណឹងចុងក្រោយនេះបញ្ជាក់ថា ក្រុមហ៊ុន Huawei កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុន AT&T ក្នុងភាពជាដៃគូជាមួយគ្នា។

យោងទៅតាមប្រភពព័ត៌មានទម្លាយនៅខាងក្នុងបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះកំពុងពិភាក្សាគ្នាអំពីការចែកចាយស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei នៅសហរដ្ឋអាមេរិក។ ការចចារគឺនៅមានការព្រួយបារម្ភនៅឡើយសម្រាប់ក្រុមហ៊ុនទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei មិនមែនជាជនចម្លែកនោះទេនៅក្នុងទីផ្សារអាមេរិកនោះ។ ខណៈពេលដែលក្រុមហ៊ុនចែកចាយធំៗនៅសហរដ្ឋអាមេរិកមិនទទួលយកស្មាតហ្វូន Huawei ក្តី ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅតែលក់រាយស្មាតហ្វូន Huawei Mate 9 ដដែលនៅលើទីផ្សារនៃប្រទេសនេះ។ ម៉ាកយីហោ Huawei មានកេរ្តិ៍ឈ្មោះទូលំទូលាយនៅទីនេះដែលធ្វើឱ្យក្រុមហ៊ុន Huawei ឈរនៅចំណាត់ថ្នាក់លេខ 3 ធំបំផុតនៅលើពិភពលោក។ ដូចនេះ ក្រុមហ៊ុនដែលចែកចាយស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនមួយនេះក៏ទទួលផលល្អច្រើនដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុត Huawei P10 របស់ក្រុមហ៊ុន Huawei នៅមិនទាន់ដាក់លក់នៅតាមក្រុមហ៊ុនចែកចាយធំណាមួយនៅសហរដ្ឋអាមេរិកនោះទេ។ ប្រសិនបើក្រុមហ៊ុនចែកចាយណាមួយព្រមទទួលយកសំណើរក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Huawei នោះកំណើនរបស់ស្មាតហ្វូនស៊េរីថ្មីនេះមានការកើនឡើងខ្លាំង។ យើងសង្ឃឹមថាស្មាតហ្វូនស៊េរីថ្មី Huawei P10 នឹងបង្ហាញខ្លួនឆាប់ៗនេះជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន