no-alternative title

EPSON ប្រកាសបន្តការអភិវឌ្ឍន៍ឈានទៅមុខសំរាប់ឆ្នាំ 2017 នៅក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីៗសំរាប់បណ្តាប្រទេសនៅក្នុងទំបន់ CLMV

កាលពីថ្ងៃទី 23 ខែមិនានេះ នៅទីក្រុងភូកេត ប្រទេសថៃ ក្រុមហ៊ុន EPSON បានរៀបចំពិធីជួបជុំដ៏ធំមួយសំរាប់បណ្តាប្រទេសនៅក្នុងតំបន់ CLMV ដើម្បីប្រកាសចេញនូវបការអភិវឌ្ឍឈានទៅមុខក្នុងឆ្នាំ 2017 នៅក្នុងនាំមកនូវរបកគំហើញនៃបច្ចេកវិទ្យាថ្មីៗ ក្នុងទីផ្សារបណ្តាប្រទេសទាំងបួននេះ រូមមានដូចជា កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ នារយះពេលចុងក្រោយនេះ បច្ចេក វិទ្យា Epson កំពុងតែវិវឌ្ឍខ្លួនចូលទៅក្នុងទីផ្សារ CLMV ក្នុងការបង្កើននូវសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនខណៈពេលដែលក្រុមហ៊ុនមួយនេះ នៅតែរក្សាភាពរីកចម្រើននៃអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសថៃ។ សូមជំរាបថា ការដាក់បង្ហាញនូវផលិតផលបច្ចេកវិទ្យាជាច្រើនស៊េរីដូចជាម៉ាស៊ីន Projectors និងម៉ាស៊ីនព្រីន (Printers) កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Epson បានបន្តនូវការដាក់បង្ហាញបច្ចេកវិទ្យាថ្មីៗ របស់ខ្លួន ដើម្បីឆក់យកឱកាសក្នុងការសាងអាជីវកម្មរបស់ខ្លួនអោយកាន់តែខ្លាំងនៅក្នុងតំបន់នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក Toshimitsu Tanaka ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Epson ក្នុងប្រទេសសិង្ហបុរី និយាយថា “កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Epson សម្រេច បានលទ្ធផលយ៉ាងល្អទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ យើងបានសម្រេចគោលដៅដោយឈរនៅចំណាត់ថ្នាក់កំពូលដែលមានភាគហ៊ុនធំជាងគេនៅលើទីផ្សាររបស់ Projectors ដល់ទៅ 35.5% ។ យើងបានឃើញពីការរីកចម្រើនសរុបដល់ទៅ 14% ចាប់ពីឆ្នាំ 2015 មក។

នេះគឺជាការប្តេជ្ញាចិត្តរបស់យើងទៅកាន់អតិថិជនដើម្បីទទួលបាននូវបច្ចេកវិទ្យាថ្មីៗជាច្រើន។ លោកបានបន្ថែមថា “ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក យើងកំពុងបន្តស្វែងរកនូវបច្ចេកវិទ្យាដែលផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងការបង្កើតការតភ្ជាប់ ការផ្តល់ព័ត៌មានកាន់តែមានប្រសិទ្ធិភាពជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យរបស់យើង។ ចក្ខុវិស័យ ជាសកលរបស់យើង គឺផ្តោតទៅលើរបកគំហើញនៃបច្ចេកវិទ្យាថ្មីដែលជាគន្លឹះសំខាន់នៅក្នុងវិស័យនៃម៉ាស៊ីនព្រីន (Inkjet Printing) ការទំនាក់ទំនង ការប្រើប្រាស់ឧបករណ៍ពាក់នឹងដៃ ជាមួយនឹងរ៉ូបូតផងដែរ។”

ជាមួយគ្នានេះលោក Yunyoung Muneemongkoltorn ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Epson Co., Ltd នៅក្នុងប្រទេសថៃ ក៏បានមានប្រសាសន៍អោយដឹងផងដែរថា លទ្ធផលនៃប្រតិបត្តិការក្នុងឆ្នាំ 2016 ក្រុមហ៊ុន Epson ឆ្លងផុតនូវស្ថានភាពដ៏តានតឹងជាច្រើននៅក្នុងប្រទេសថៃ។ បើទោះបីជាឧស្សាហកម្មផ្នែកព័ត៌មានវិទ្យាមានទំហំកាន់តែតូចក្តី អាជីវកម្មរបស់ក្រុមហ៊ុន Epson នៅតែបន្តរីកលូតលាស់។ ការលក់ម៉ាស៊ីនព្រីនធ័រក្នុងចំណោមផលិតផលជាច្រើនរបស់ក្រុមហ៊ុន Epson កើនឡើងកម្រិតខ្ពស់បំផុតដល់ទៅ 50% ។ ម៉ាស៊ីន Projectors ឈរនៅចំណាត់ថ្នាក់លេខ 2 ដែលមានការកើនឡើងដល់ទៅ 16% ។ ចំនែកការលក់ម៉ាស៊ីន Inkjet-Printer នៅតែរក្សាស្ថិរភាពដដែល ហើយក្រុមហ៊ុន Epson នៅតែឈរក្នុងចំណាត់ថ្នាក់លេខ 1 ដដែលនៅក្នុងម៉ាកយីហោព្រីនធ័រ Ink-Tank-Printer ។ ទីផ្សារភាគហ៊ុននៃវិស័យព្រីនធ័រ Ink-Tank-Printer នេះមានការកើនឡើងខ្ពស់ដល់ 59% ។

លោកបន្ថែមទៀតថា “ការធ្វើអាជីវកម្ម និងឧស្សាហកម្មនៃការលក់ម៉ាស៊ីនព្រីនធ័រកំពុងតែមានការកើនឡើងយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនបានផ្លាស់ប្តូរពីការប្រើប្រាស់ប្រព័ន្ធ Analogue ទៅកាន់ប្រព័ន្ធឌីជីថលវិញ។ ការជឿជាក់ទៅលើម៉ាស៊ីនព្រីនធ័ររបស់ក្រុមហ៊ុន Epson កំពុងមានការកើនឡើងយ៉ាងខ្លាំង។ ក្រុមហ៊ុនជឿច្រើនជឿជាក់ទៅលើផលិតផលរបស់ក្រុមហ៊ុន Epson ទៅលើភាពជឿជាក់ និងគុណភាពរបស់វា ការចំណាយថវិកាតិច និងឱកាសក្នុងការបង្កើតអាជីវកម្មថ្មី។ 

សម្រាប់ម៉ាស៊ីនព្រីនធ័រ Epson វាមានសមត្ថភាពអាចធ្វើការងារបានច្រើន និងផ្តល់គុណភាពកម្រិតខ្ពស់បំផុត។ អ្វីដែលកាន់តែប្រសើរជាងនេះទៀតនោះ ក្រុមហ៊ុន Epson ក៏ជាផលិតផលឈានមុខគេ។ នៅក្នុងការដាក់បង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន ក្រុមហ៊ុន Epson បានប្រឡូកចូលទៅក្នុងអាជីវកម្មជាច្រើន។ នៅក្នុងពេលដំណាលគ្នានេះ ការលក់ម៉ាស៊ីន Epson Projector មានការកើនឡើងខ្លាំងនៅលើទីផ្សារបើធៀបជាមួយនឹងក្រុមហ៊ុនដៃគូប្រកួតប្រជែង។ ក្រុមហ៊ុន Epson នៅតែឈរនៅចំណាត់ថ្នាក់លេខ 1 នៅក្នុងម៉ាកយីហោ Projector ល្បីនៅប្រទេសថៃដែលមានចំណែកទីផ្សារដល់ទៅ 44% ។ ភាពជោគជ័យដ៏ធំធេងនេះ បង្ហាញថា ក្រុមហ៊ុន Epson នៅតែបន្តក្នុងការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន និងការ Upgrade ទៅលើផលិតផលចាស់ៗផងដែរ។ នាពេលបច្ចុប្បន្ននេះ វាមានម៉ាស៊ីន Epson Projector ច្រើនជាង 60 ម៉ូដែលដាក់លក់នៅលើទីផ្សារ។ យើងបង្កើតឱ្យមានសកម្មភាពទីផ្សារជាច្រើនដើម្បីសិក្សាអំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងសម្រាប់បង្កើនការលក់ផងដែរ។”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន