no-alternative title

លោក Richard Yu បញ្ជាក់ថា នៅឆ្នាំ 2021 Huawei នឹងក្លាយជាក្រុមហ៊ុនឈរលេខ 1 ក្នុងការផលិតស្មាតហ្វូនធំបំផុតនៅលើពិភពលោក

ត្រឡប់ទៅកាន់ឆ្នាំ 2016 វិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ប្រកាសថា ក្រុមហ៊ុនលក់ដាច់សា្មតហ្វូនត្រកូល Huawei P9 និង Huawei P9 Plus ច្រើនជាង 10 លានគ្រឿង។ មកទល់ពេលនេះ វាមានការកើនឡើងច្រើនជាង 2 លានគ្រឿងថែមទៀត។ សរុបមក ក្រុមហ៊ុនលក់ស្មាតហ្វូន Huawei P9 និង Huawei P9 Plus ច្រើនជាង 12 លានគ្រឿង។ ទិន្នន័យនេះ មានប្រភពមកពីលោក Yu Cheng Dong អគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Business Group ដែលនៅអាមេរិកលោកត្រូវគេស្គាល់ឈ្មោះថា Richard Yu ។ អគ្គនាយកប្រតិបត្តិរូបនេះ និយាយថា ការដាក់លក់ស្មាតហ្វូន Huawei P10 និង Huawei P10 Plus នាពេលថ្មីៗនេះ អាចនឹងលក់ដាច់ច្រើនជាង 10 លានគ្រឿងផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតចំណាត់ថ្នាក់លេខ 3 នៅលើពិភពលោក ក្រុមហ៊ុន Huawei លក់ចេញផលិតផលរបស់ខ្លួនបានចំនួន 139 លានគ្រឿងទៅកាន់ពិភពលោកទាំងមូលនៅក្នុងឆ្នាំ 2016 ។ វាមិនគ្រាន់តែជាតួរលេខដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ វាថែមទាំងពង្រឹងទៅលើចំនួននៃការលក់បើធៀបទៅនឹងស្មាតហ្វូនដែលចែកចាយនៅក្នុងឆ្នាំ 2015 ។ កំណើនពិតប្រាកដនៅក្នុងឆ្នាំ 2016 មានចំនួន 29% បើធៀបជាមួយឆ្នាំមុន។

លោក Yu បង្ហាញពីគោលដៅដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ក្រុមហ៊ុន Huawei ផងដែរ។ នៅក្នុងខែកុម្ភៈឆ្នាំ 2016 លោកនិយាយថា នៅក្នុងរយៈពេល 2 ទៅ 3 ឆ្នាំទៀតនេះ ក្រុមហ៊ុន Huawei នឹងដណ្តើមយកតំណែងរបស់ក្រុមហ៊ុន Apple ដោយឈរជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី 2 នៅលើពិភពលោក។ នៅក្នុងឆ្នាំ 2021 ក្រុមហ៊ុន Huawei នឹងវ៉ាដាច់ក្រុមហ៊ុន Samsung ដោយឈរនៅចំណាត់ថ្នាក់លេខ 1 ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតក្នុងពិភពលោក។ ទាំងនេះ ជាគោលដៅដ៏អស្ចារ្យ ក៏ប៉ុន្តែវត្តមានរបស់ស្មាតហ្វូន Huawei P10 និង Huawei P10 Plus នៅមិនទាន់គ្រប់គ្រាន់  ដែលអាចធ្វើឱ្យក្រុមហ៊ុន Huawei យកឈ្នះក្រុមហ៊ុន Apple នៅឆ្នាំ 2019 និងវ៉ាដាច់ក្រុមហ៊ុន Samsung នៅក្នុងឆ្នាំ 2021 នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន