no-alternative title

ក្រុមហ៊ុន TSMC នឹងចាប់ផ្តើមផលិតបន្ទះឈីបសម្រាប់ទូរស័ព្ទ iPhone 7s និង iPhone 8 នាពេលដ៏ខ្លីខាងមុខនេះ

បន្ទាប់ពីលោកអ្នកបានលឺដំណឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងនាំយកទូរស័ព្ទ iPhone ស៊េរីថ្មីដូចជា iPhone 7s, iPhone 7s Plus និង iPhone 8 វាមានរយៈពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះដែលក្រុមហ៊ុន Apple រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន។ របាយការណ៍ថ្មីមួយចេញពីសារព័ត៌មានបោះពុម្ភផ្សាយជាភាសាចិន Economic Daily News និយាយថា ការចាប់ផ្តើមផលិតបន្ទះឈីប A11 ថ្មីសម្រាប់ទូរស័ព្ទត្រកូល iPhone នឹងដំណើរការនាពេលដ៏ខ្លីខាងមុខនេះ។

បន្ទះឈីបថ្មីនេះនឹងផលិតឡើងដោយដៃគូសហការរបស់ក្រុមហ៊ុន Apple នោះគឺក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) ហើយការចាប់ផ្តើមផលិតធ្វើឡើងនៅក្នុងខែមេសាដើម្បីឱ្យទាន់ការសម្ពោធទូរស័ព្ទស៊េរីថ្មីនៅក្នុងខែកញ្ញាខាងមុខនេះ។ បន្ទះឈីបថ្មីនេះនឹងប្រើប្រាស់បច្ចេកវិទ្យា 10 nm FinFET ដែលជាការ Upgrade ពីបន្ទះឈីប A10 Fusion ជំនាន់មុនដែលប្រើប្រាស់នូវបច្ចេកវិទ្យា 16 nm ។ក្រុមហ៊ុន TSMC ត្រូវគេរំពឹងថានឹងផលិតបន្ទះឈីប A11 ច្រើនជាង 100 លានឈីបមុនបញ្ចប់ឆ្នាំ 2017 នេះដែលមានចំនួនលើសពីការផលិតនៅក្នុងឆ្នាំមុននេះ។ ទោះជាយ៉ាងណាក៏ដោយ ការផលិតបន្ទះឈីបថ្មីនេះធ្វើឡើងចំពេលជាមួយនឹងការផលិតបន្ទះឈីបនៅឆ្នាំមុនដែរ ដែលមានន័យថាទូរស័ព្ទ iPhone ស៊េរីថ្មីពិតជាបង្ហាញខ្លួននៅជិតចុងឆ្នាំនេះជាក់ជាមិនខាន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំនែកវត្តមានរបស់ទូរស័ព្ទ iPhone 7s និង iPhone 7s Plus វិញប្រហែលជាបង្ហាញនៅក្នុងថ្ងៃសម្ភោធន៍ជាផ្លូវការនេះជាមួយគ្នា។ នៅខណៈពេលនេះ យើងនៅមិនទាន់អាចដឹងអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ iPhone 8 នៅឡើយទេ ប៉ុន្តែយើងគ្រាន់តែដឹងលក្ខណៈសម្បត្តិមួយចំនួនប៉ុណ្ណោះដូចជាការប្រើប្រាស់អេក្រង់គែមកោង (Edge-to-edge Display) ការដកចេញប៊ូតុង Home នៅផ្នែកខាងមុខ និងការប្រើប្រាស់ប្រព័ន្ធ Wireless Charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន