no-alternative title

ក្រុមហ៊ុន Samsung Electronics ប្រកាសជាផ្លូវការថា Bixby ពិតជាជំនួយការឆ្លាតវៃ AI របស់ខ្លួនមែន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung របស់ប្រទេសកូរ៉េខាងត្បូងប្រកាសជាផ្លូវការថា ជំនួយការឆ្លាតវៃ AI របស់ខ្លួនមានឈ្មោះថា “Bixby” ហើយក្ខណៈសម្បត្តិលម្អិតរបស់ Bixby នឹងបង្ហាញឱ្យដឹងនៅថ្ងៃសម្ពោធស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ នៅថ្ងៃទី 29 ខែមីនាខាងមុខនេះ។ Bixby គឺជាមុខងារពិសេសមួយក្នុងចំណោមមុខងារធំៗជាច្រើននៅលើស្មាតហ្វូនត្រកូល Galaxy S8 ហើយក្រុមហ៊ុន Samsung រំពឹងក្នុងការនាំយកជំនួយការឆ្លាតវៃ Bixby នេះទៅកាន់ឧបករណ៍ទាំងអស់ដែលអាចភ្ជាប់ប្រព័ន្ធអ៊ីនធើណិតបាន:

 

រូបភាពពាណិជ្ជកម្ម
no-alternative title

“ការចាប់ផ្តើមជាមួយនឹងស្មាតហ្វូនជាច្រើនរបស់យើង ជំនួយការឆ្លាតវៃ Bixby នឹងដាក់ឱ្យដំណើរការទៅលើគ្រប់ឧបករណ៍ឆ្លាតវៃរបស់យើង។ នាពេលអនាគត លោកអ្នកអាចធ្វើការគ្រប់គ្រងម៉ាស៊ីនត្រជាក់ និងទូរទស្សន៍បានតាមរយៈ Bixby ។ ចាប់តាងពី Bixby បានប្រើប្រាស់នៅក្នុង Cloud នោះឧបករណ៍ដែលអាចភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធើណិតពិតជាអាចប្រើប្រាស់នូវជំនួយការជាសំឡេងនេះបានទាំងអស់ ហើយវាអាចភ្ជាប់ទំនាក់ទំនងជាមួយ Bixby បាន។ ខណៈពេលប្រព័ន្ធអេកូ Bixby រីកលូតលាស់ យើងជឿជាក់ថា Bixby អាចភ្ជាប់ទំនាក់ទំនងពីស្មាតហ្វូនទៅកាន់ផ្នែកជាច្រើននៃជីវិតរបស់អ្នក។”

 

យើងអាចនិយាយផ្សេងបានថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពិតជាចង់កែប្រែនូវផលិតផលប្រើប្រាស់នៅក្នុងផ្ទះក្នុងទសវត្សឆ្នាំ 90 ទៅជាការពិតមួយដ៏អស្ចារ្យ។ ជំនួយការឆ្លាតវៃ Bixby នឹងដាក់ដំណើរការមុនគេនៅលើស្មាតហ្វូនស៊េរីថ្មី ហើយក្រុមការងារអភិវឌ្ឍ Bixby កំពុងតែខិតខំប្រឹងប្រែងក្នុងការផ្តល់បទពិសោធន៍ AI សម្រាប់អ្នកប្រើប្រាស់ នេះបើយោងតាមព័ត៌មានដែលចែករំលែកនៅក្នុងសន្និសីទមួយ។

 

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ជំនួយការឆ្លាតវៃ Bixby ប្រើប្រាស់នូវពាក្យបញ្ជានៅក្នុងចំនួនកំណត់ណាមួយ ហើយ Bixby អាចយល់សម្តីរបស់អ្នកប្រើប្រាស់ដែលសួរ ឬស្នើរទៅកាន់វាបើទោះបីជាព័ត៌មានមិនគ្រប់គ្រាន់ក៏ដោយ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និយាយថា Bixby នឹងជម្រុញឱ្យអ្នកប្រើប្រាស់ជាច្រើនផ្តល់ព័ត៌មានកាន់តែច្រើន ហើយវាអាចប្រតិបត្តិការងារនេះបានល្អប្រសើរជាងជំនួយការឆ្លាតវៃផ្សេងទៀតដែលបង្ហាញខ្លួននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន