no-alternative title

អ្នកវិភាគថា iPhone 8 នឹងប្រើប្រាស់ Hybrid Lightning-USB port ហើយនាឡិកា Apple Watch 3 នឹងទ្រទ្រង់ប្រព័ន្ធ LTE

ទូរស័ព្ទស៊េរីថ្មី iPhone 8 ត្រូវគេរំពឹងថា នឹងក្លាយជាឧបករណ៍បច្ចេកវិទ្យាមួយដ៏អស្ចារ្យបំផុតនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple សម្រាប់ប្រកួតប្រជែងប្រជែងជាមួយនឹងស្មាតហ្វូន Android ដែលកំពុងតែពេញនិយមនៅលើទីផ្សារ។ យោងទៅតាមរបាយការណ៍ថ្មីនេះ ការប្រើប្រាស់រន្ធដោត USB-C កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅលើស្មាតហ្វូនត្រកូល Android ហើយក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រហែលជាប្រើប្រាស់នូវរន្ធដោត Lightning port និង USB-C សម្រាប់ទូរស័ព្ទ iPhone 8 ស៊េរីថ្មីរបស់ខ្លួនផងដែរ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកវិភាគ Christopher Rolland ប្រាប់គេហទំព័រ Phone Arena នៅថ្ងៃអង្គារនេះថា ទូរស័ព្ទ iPhone ស៊េរីឆ្នាំ 2017 នឹងប្រើប្រាស់នូវរន្ធដោត hybrid USB-C និង Lightning port ។ រន្ធ Connectors នេះ អាចប្រើប្រាស់បានសម្រាប់ Lightning និង USB-C chargers ។ ការប្រើប្រាស់នូវ USB-C នៅលើទូរស័ព្ទ iPhone មានន័យថា លោកអ្នកអាចបញ្ចូលថ្ម iPhone តាមរយៈឆ្នាំងសាក Android charger បានដូចគ្នា។

 

លោក Rolland ទម្លាយទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបង្ហាញទូរស័ព្ទ iPhone 2017 ចំនួន 3 ម៉ូដែលដែលប្រើប្រាស់ប្រព័ន្ធ wireless charging កម្រិតចម្ងាយឆ្ងាយ និងនាឡិកាឆ្លាតវៃ Apple Watch 3 ដែលទ្រទ្រង់ប្រព័ន្ធ LTE ផងដែរ។ ទូរស័ព្ទ iPhone 8 ត្រូវគេរំពឹងថាមានតម្លៃប្រហែលជា 1000 ដុល្លារខណៈពេលដែលទូរស័ព្ទ iPhone 7S ពីរម៉ូដែលផ្សេងទៀតមានតម្លៃទាបជាងនេះ។ កាលបរិច្ឆេទនៃការដាក់លក់ទូរស័ព្ទស៊េរីថ្មី និងនាឡិកាឆ្លាតវៃគឺនៅរដូវក្តៅឆ្នាំ 2017 នេះ។

 

ការប្រើប្រាស់ប្រព័ន្ធ wireless charging ចម្ងាយឆ្ងាយសម្រាប់ទូរស័ព្ទ iPhone 8 ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងជាយូរមកហើយ។ ការប្រើប្រាស់ប្រព័ន្ធ wireless charging នៅលើទូរស័ព្ទ iPhone 2017 ចំនួន 3 ស៊េរីនេះពិតជាអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy S8 និង Galaxy S8+ ដែលនឹងប្រកាសសម្ភោធន៍ជាផ្លូវការនៅថ្ងៃនេះ។

 

ជាមួយគ្នានេះផងដែរ លោក Rolland រកឃើញទៀតថា នាឡិកាឆ្លាតវៃ Apple Watch 3 នឹងមានប្រភេទ SIM និង LTE Connectivity ។ Apple Watch 3 ប្រើប្រាស់បន្ទះឈីប CAT-M1 chipset ហើយវាភ្ជាប់ជាមួយប្រព័ន្ធ (VoIP) calls ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅមិនទាន់បញ្ជាក់អំពីរឿងនេះនៅឡើយទេ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន