no-alternative title

Xiaomi បញ្ជាក់ពីថ្ងៃប្រកាសចេញទូរស័ព្ទស៊េរីថ្មី Mi 6 ហើយគឺក្នុងខែនេះតែម្តង

ប៉ុន្មានថ្ងៃមុខនេះ យើងទទួលបានព័ត៌មានមួយទាក់ទងនឹងទូរស័ព្ទជំនាន់ថ្មី Mi6 របស់ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi ដែលថាវានឹងបង្ហាញខ្លួននៅថ្ងៃណាមួយក្នុងខែមេសានេះ ដោយក្នុងនោះប្រភពក៏បានបង្ហាញពីប្រអប់ផ្នែកខាងក្រោយដែលអាចឲ្យយើងបានឃើញពីគុណសម្បត្តិមួយចំនួនរបស់វាផងដែរ។ ដោយឡែកសម្រាប់ថ្ងៃនេះវិញយើងបានទទួលព័ត៌មានថ្មីមួយពីនាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក  Lei Jun ផ្ទាល់តែម្តងដែលលោកបានប្រកាសបញ្ជាក់យ៉ាងច្បាស់ថា ក្នុងខែនេះយើងនឹងបានឃើញទូរស័ព្ទស៊េរីថ្មី Xiaomi Mi6 ការប្រកាសរបស់លោក Jun គឺធ្វើឡើងក្នុងកម្មវិធី Live Stream មួយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិរូបនេះ មិនបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទក្នុងការប្រកាសចេញនោះទេ ប៉ុន្តែមានរបាយការណ៍មួយបានបញ្ជាក់ថា Xiaomi Mi6 អាចប្រកាសចេញនៅថ្ងៃទី 11 ឬក៏ថ្ងៃទី 18 ក្នុងខែមេសានេះ។ គេមិនទាន់ដឹងថា ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយនេះ មានគុណសម្បត្តិអ្វីខ្លះទេ ប៉ុន្តែបើតាមព័ត៌មានបែកធ្លាយកន្លងមកបានលើកឡើងថា Mi 6 អាចនឹងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 30MP (2x15MP) ហើយមួយវិញទៀតគេរំពឹងថា Xiaomi អាចប្រកាសចេញម៉ូដែល Mi 6 Plus ដែលបំពាក់កញ្ចក់អេក្រង់ទំហំ 5.7” និងម៉ូដែល Mi6 ដែលមានទំហំអេក្រង់ 5.15”។ 

 

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី Mi6 របស់ក្រុមហ៊ុន Xiaomi ត្រូវបានស្ថាប័នវាយតម្លៃគុណភាព CCC របស់ចិនផ្តល់អាជ្ញាប័ណ្ឌផលិតរួចហើយ ហើយវាបានខិតជិតដល់ថ្ងៃដែល Xiaomi ប្រារព្ធព្រឹត្តិការណ៍ប្រកាសចេញជាផ្លូវការណ៍ផងដែរ ដូចនេះយើងនឹងរងចាំមើលថាតើ Xiaomi Mi6 នឹងមានចំនុចពិសេសអ្វីខ្លះសម្រាប់ផ្គាប់ចិត្តហ្វែនរបស់ខ្លួនដែរទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន