no-alternative title

Samsung មានមោទនភាពជាមួយ Galaxy S8 ដោយសារតែរបកគំហើញនៃការច្នៃប្រឌិតថ្មីៗរួមមាន អេក្រង់ Infinity Display ជំនួយការឆ្លាតវៃ Bixby និងមុខងារជាច្រើនទៀត

Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង ធ្វើឱ្យមានភាពរំជើបរំជួលសារជាថ្មី ជាមួយវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ ដោយសារតែការរចនារូបរាងច្នៃប្រឌិតថ្មីដ៏ស្រស់ស្អាត ទាក់ទាញចិត្តអ្នកប្រើប្រាស់បំផុត។ នៅថ្ងៃនេះ ក្រុមហ៊ុន Samsung មានមោទនភាពជាមួយនឹងការរចនារូបរាង ប្រព័ន្ធជំនួយការឆ្លាតវៃ Bixby និងការពង្រឹងទៅលើលក្ខណៈសម្បត្តិជាច្រើនទៀត។

ស្មាតហ្វូនត្រកូល Galaxy S8 ស៊េរីថ្មីទាំងពីរម៉ូដែលនេះមានអេក្រង់កាន់តែធំ (ស៊ុមគែមព័ទ្ធអេក្រង់កាន់តែស្តើង) និងមានរូបរាងស្តើងស្រស់ស្អាត។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ផ្លាស់ប្តូរពីការប្រើប្រាស់កម្រិត aspect ratio ស្តង់ដារ 16:9 នៅលើស្មាតហ្វូន Galaxy S8/S8+ ដើម្បីអាចពង្រីកអេក្រង់កាន់តែធំ និងស៊ុមគែមព័ទ្ធអេក្រង់ស្តើង។ អេក្រង់ថ្មីនេះមានឈ្មោះថា “Infinity Display” ដែលមានកម្រិត aspect ratio ដល់ទៅ 18.5:9 ដែលខ្ពស់ជាងស្តង់ដារ 16:9 ។ ក្រុមហ៊ុនបច្ចេកវិទ្យា LG ក៏ធ្វើរឿងស្រដៀងគ្នានេះដែរសម្រាប់ស្មាតហ្វូន LG G6 ប៉ុន្តែអេក្រង់របស់វាមានឈ្មោះថា “FullVision” ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យាថ្មីនៃអេក្រង់ “Infinity Display” ពិតជាអស្ចារ្យមែនទែន នៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S8/S8+ ។ លើសពីនេះទៀត ស្មាតហ្វូននេះ ដំណើរការលឿនដោយសារតែការពង្រឹងទៅលើប្រព័ន្ធដំណើរការរបស់វា ហើយបន្ថែមពីលើនេះ វាក៏បានប្រើប្រាស់នូវ S8-themed wallpaper និង icon collections ដ៏ស្រស់ស្អាតនៅលើប្រព័ន្ធប្រតិបត្តិការ Android ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន