no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ ដាក់លក់ជាផ្លូវការនៅថ្ងៃនេះហើយ

ថ្ងៃនេះគឺជាថ្ងៃដែលអតិថិជនគាំទ្រ និងក្រុមហ៊ុន Samsung មិនអាចរង់ចាំតទៅទៀតបាននោះទេ។ ថ្ងៃនេះគឺជាថ្ងៃដែលស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ ដាក់លក់ជាផ្លូវការ។ សម្រាប់អ្នកគាំទ្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung វាជាឱកាសមួយដែលលោកអ្នកអាចក្លាយជាម្ចាស់របស់ស្មាតហ្វូនដ៏ស្រស់ស្អាតទំនើបមួយនេះ។ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung វិញ វាគឺជាឱកាសក្នុងការសាងកេរ្តិ៍ឈ្មោះឡើងវិញបន្ទាប់ពីរឿងអាស្រូវរបស់ហ្វាប់ប្លេត Samsung Galaxy Note 7 កាលពីឆ្នាំមុន។ ក្រុមហ៊ុន Samsung ចង់បង្ហាញថា ខ្លួនអាចបង្កើតនូវស្មាតហ្វូនដែលពោរពេញដោយសមត្ថភាពខ្លាំងក្លាមិនមែនត្រឹមតែជាពិលនោះទេ។ ទីផ្សារចំនួន 4 បានទទួលស្មាតហ្វូន Galaxy S8 និង Galaxy S8+ ហើយនៅថ្ងៃនេះ។ ទីផ្សារទាំងនេះមានសហរដ្ឋអាមេរិច កាណាដា ប៉រទ័ររីកូ និងប្រទេសកូរ៉េ។ សម្រាប់ទីផ្សារជាច្រើនទៀតនឹងទទួលបានស្មាតហ្វូនស៊េរីថ្មីនេះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Samsung Galaxy S8 ប្រើប្រាស់កញ្ចក់ការពារ Gorilla Glass 5 សម្រាប់អេក្រង់ 5.8 អ៊ីង Super AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 1440x2960 ។ សម្រាប់ default setting នៅលើអេក្រង់គឺ 1080x2220 (FHD) ។ អ្នកប្រើប្រាស់អាចកែប្រែកម្រិតភាពច្បាស់ (Resolution) កាន់តែធំបានប្រសិនបើពួកគេកំពូងតែប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេសម្រាប់ VR ។ អាស្រ័យទៅតាមតំបន់នីមួយៗដែលស្មាតហ្វូននេះនឹងបំពាក់បន្ទះឈីប Snapdragon 835 ឬ Exynos 8895 SoC នៅខាងក្នុង។ បន្ទះឈីបទាំងពីរនេះប្រើប្រាស់នូវ CPU Octa-Core រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ សម្រាប់លោកអ្នកដែលចង់បន្ថែមម៉េមូរី វាមានរន្ធដោត microSD កាតទ្រទ្រង់បានទំហំ 256GB ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 12MP ភ្ជាប់ជាមួយនឹងមុខងារ aperture f/1.7 និង OIS ផងដែរ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 8MP សម្រាប់ថតរូប Selfie ក្នុងកម្រិត Wide angle ។

 

ប្រព័ន្ធស្កែនក្រយ៉ៅដៃ Fingerprint Scanner ស្ថិតនៅផ្នែកខាងក្រោយជាប់ជាមួយនឹងកាមេរ៉ា Lens ទំហំ 12MP។ ការដាក់ប្រព័ន្ធស្កែនក្រយ៉ៅដៃនៅកៀកទៅនឹងកាមេរ៉ាអាចធ្វើឱ្យស្នាមប្រឡាក់នៅលើកាមេរ៉ាផងដែរនៅពេលដែលពួកគេព្យាយាមស្កែនម្រាមដៃរបស់ពួកគេ។ ជំនួយការឆ្លាតវៃ AR assistant Bixby មានសមត្ថភាពក្នុងការជួយលោកអ្នកនូវកិច្ចការងារជាច្រើន។ ស្មាតហ្វូននេះបំពាក់នូវថាមពលថ្មទំហំ 3000mAh និងប្រើប្រាស់បច្ចេកវិទ្យា Quick Charge រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 ថែមទៀត។ ចំនែកស្មាតហ្វូន Galaxy S8+ វិញភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិស្រដៀងគ្នាដែរគ្រាន់តែអេក្រង់របស់វាមានទំហំ 6.2 អ៊ីង ថាមពលថ្មទំហំ 3500mAh ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះអាចរកទិញបានហើយនៅទីផ្សារទាំង 4 នេះក្នុងថ្ងៃនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន