no-alternative title

ការរចនារូបរាងថ្មីរបស់ស្មាតហ្វូន Galaxy S8 ធ្វើឱ្យក្រុមហ៊ុន Samsung គ្រងដំណែងជាអធិរាជស្មាតហ្វូន

នៅក្នុងចំណាប់អារម្មណ៍របស់ខ្ញុំ ខ្ញុំធ្លាប់មានគំនិតលំអៀងថា ខ្ញុំពិតជាមិនចូលចិត្តស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះទេ។ ស្មាតហ្វូនត្រកូល Galaxy និង Note Series ទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក ហើយវាមានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងទូរស័ព្ទ iPhone របស់ក្រុមហ៊ុនApple ។ ដោយសារតែការរចនារូបរាងរបស់ក្រុមហ៊ុន Samsung រក្សារូបរាងដដែល និងកម្មវិធី Software ដដែលនៅលើស្មាតហ្វូន Samsung ស៊េរីមុនៗ ធ្វើឱ្យខ្ញុំមិនដែលចាប់អារម្មណ៍ជាមួយនឹងក្រុមហ៊ុន Samsung នោះទេ។

ប៉ុន្តែចាប់តាំងពីមិត្តរួមការងាររបស់ខ្ញុំនិយាយអំពីស្មាតហ្វូនស៊េរីថ្មី Galaxy S8 មក ខ្ញុំពិតជាចាប់អារម្មណ៍ទៅលើស្មាតហ្វូនស៊េរីថ្មីនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បោះជំហានទៅមុនយ៉ាងរហ័សនៅក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ទៅលើការផ្លាស់ប្តូរនៃការរចនារូបរាងស្មាតហ្វូនថ្មីកានតែប្លែកដែលមានអេក្រង់ធំ និងផាសុកភាពបំផុតក្នុងការប្រើប្រាស់។ នៅពេលដែលក្រុមហ៊ុន Samsung ប្រកាសសម្ពោធស្មាតហ្វូនស៊េរីថ្មី Galaxy S8 នៅចុងខែមីនា ខ្ញុំពិតជាកែប្រែទស្សនៈរបស់ខ្ញុំចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំនេះ។ ស្មាតហ្វូន Galaxy S8 មានអេក្រង់កម្រិត ្18.5:9 Aspect Ratio និងការរចនារូបរាងកាន់តែប្លែកទាក់ទាញចិត្តខ្ញុំបំផុត។ អ្វីដែលកាន់តែពិសេសជាងនេះទៀត វាមានទទឹងខ្ពស់ប្រវែង 68.1mm និងកម្រាស់ស្តើងជាងទូរស័ព្ទ iPhone 7 ចំនួន 1mm ។ ទំហំនេះ ពិតជាធ្វើឱ្យខ្ញុំចង់កាន់វាប្រើប្រាស់នៅក្នុងដៃរបស់ខ្ញុំណាស់។ វត្តមានរបស់ស្មាតហ្វូន Galaxy S8 ពិតជាផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំទាំងស្រុងទៅលើក្រុមហ៊ុន Samsung ។ ស្មាតហ្វូននេះ មានទំហំធំដែល មិនមែនមនុស្សគ្រប់វ័យអាចប្រើប្រាស់វានៅក្នុងដៃប្រកបដោយផាសុកភាពនោះទេ ប៉ុន្តែវាពិតជាអស្ចារ្យណាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តស្មាតហ្វូនដែលមានអេក្រង់ធំ ដែលងាយស្រួលក្នុងការទស្សនា និងផ្តល់នូវភាពរីករាយបំផុតក្នុងការប្រើប្រាស់។ វិស្វកររបស់ស្មាតហ្វូន Galaxy S8 ពិតជាអស្ចារ្យខ្លាំងមែនទែន ដែលអាចរចនារូបរាងរបស់ស្មាតហ្វូន Galaxy S8 ទាក់ទាញយ៉ាងនេះ វាពិតជាស្រស់ស្អាតណស់។ អារម្មណ៍នៅពេលដែលបានកាន់ស្មាតហ្វូន Galaxy S8 ប្រៀបបីដូចជាបានកាន់ iPhone ដំបូងគេបំផុត ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2007។  វត្តមានរបស់ស្មាតហ្វូន Galaxy S8 នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Samsung កាន់តែល្បីល្បាញខ្លាំងឡើង។ ក្រុមហ៊ុន Apple ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីដែលមានការរចនារូបរាងថ្មីផងដែរ ហើយស្មាតហ្វូន Pixel 2 របស់ក្រុមហ៊ុន Google ក៏នឹងមានការរចនារូបរាងថ្មីផងដែរ។ ទន្ទឹមនឹងគ្នានេះ ស្មាតហ្វូន LG G6 ក៏មានការរចនារូបរាងយ៉ាងស្រស់ស្អាតដែលមានស៊ុមព័ទ្ធអេក្រង់កាន់តែតូច ប៉ុន្តែវានៅមិនទាន់អស្ចារ្យនៅឡើយនោះទេដោយសារតែស្មាតហ្វូន Galaxy S8 ហាក់ដូចជាមានសន្ទុះនៃការគាំទ្រខ្លាំងជាង។

ស្មាតហ្វូន Galaxy S8 ប្រើប្រាស់នូវជំនួយការឆ្លាតវៃ Bixby ដែលមិនទាន់បំពាក់នូវមុខងារពេញលេញនៅឡើយទេ ហើយចុះចំនែកប្រព័ន្ធស្កែនក្រយ៉ៅដៃវិញ? គ្មានស្មាតហ្វូនណាមួយ ដែលល្អឥតខ្ចោះនោះទេ គ្រាន់តែក្រុមហ៊ុន Samsung ធ្វើការជួសជុលទៅលើកំហុសឆ្គងនៃបញ្ហា Software របស់ខ្លួនជានិច្ច។ នេះជាលើកទី 1 ហើយដែលខ្ញុំទទួលស្គាល់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពិតជាអស្ចារ្យខ្លាំងណាស់៕

បញ្ជាក់៖  ទាំងអស់នេះ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ លោក Nathan និពន្ធនាយករងនៃគេហទំព័រ Engadget ប៉ុណ្ណោះ!

ប្រភពព័តមាន៖ http://www.engadget.com/2017/04/22/samsung-galaxy-s8-design-champion/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន