no-alternative title

របាយការណ៍ចំណូលរបស់ក្រុមហ៊ុន LG ទទួលបានប្រាក់ចំណេញយ៉ាងច្រើននៅក្នុងត្រីមាសទី 1 ឆ្នាំ 2017 នេះ

ក្រុមហ៊ុន LG ទើបតែបានបញ្ចេញនូវរបាយការណ៍នៃប្រាក់ចំណូលរបស់ខ្លួនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2017 នេះ ដែលបង្ហាញពីកំណើនយ៉ាងខ្លាំងបើធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុននេះ។ ប្រាក់ចំណេញសុទ្ធមានចំនួន 737 លានដុល្លារសហរដ្ឋអាមេរិច សម្រាប់ត្រីមាសទី 1 ឆ្នាំ 2017 នេះ បើធៀបជាមួយនឹងត្រីមាសទី 1 ឆ្នាំ 2016 មានចំនួនត្រឹមតែ 175 លានដុល្លារតែប៉ុណ្ណោះ។ អាជីវកម្មមួយដែលបង្កើនកំណើននៃប្រាក់ចំណេញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG នោះគឺផ្នែកសម្ភារៈគ្រឿងប្រើប្រាស់នៅក្នុងផ្ទះ (Home Appliance) របស់ក្រុមហ៊ុន LG ដែលមានការកើនឡើង 10% ពីមួយឆ្នាំទៅមួយឆ្នាំដែលមានទឹកប្រាក់ប្រមាណជា 40.9 ពាន់លានដុល្លារ។

ប្រតិបត្តិការនៃប្រាក់ចំណេញកើនឡើងដល់ 812 លានដុល្លារអាមេរិច នៅក្នុងត្រីមាសទី 1 ឆ្នាំ 2017 កើនឡើងពីទឹកប្រាក់ 445 លានដុល្លារអាមេរិចនៅក្នុងត្រីមាសទី 1 ឆ្នាំ 2016 បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា LG ធ្លាក់ចុះបន្តិចទៅលើប្រាក់ចំណេញរបស់ខ្លួនចំនួន 843 លានដុល្លារអាមេរិចនៅក្នុងត្រីមាសទី 4 ឆ្នាំ 2016 និងប្រាក់ចំណេញសុទ្ធចំនួន 970 លានដុល្លារអាមេរិច។ យ៉ាងណាមិញ ការលក់នៅតាមរដូវកាលនីមួយៗនឹងបង្កើននូវប្រាក់ចំណេញនៅក្នុងត្រីមាសនោះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែកការលក់នៅក្នុងផ្នែក Mobile Communications របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG មានការកើនឡើង 2% បើធៀបជាមួយឆ្នាំមុននៅក្នុងត្រីមាសទី 1 ឆ្នាំ 2017 នេះបន្ទាប់ពីការបង្ហាញខ្លួនរបស់ស្មាតហ្វូនស៊េរីថ្មី LG G6 ។ ការដឹកជញ្ជូនស្មាតហ្វូននៅក្នុងអំឡុងពេលនេះមានចំនួន 14.8 លានគ្រឿងដែលមានការកើនឡើង 5% (បើធៀបនឹងត្រីមាសមុន) និង 10% (បើធៀបទៅនឹងឆ្នាំមុន)។ យ៉ាងណាមិញ អាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុន LG មានការខាតបង់ទឹកប្រាក់ចំនួន 200 លានវ៉ុនផងដែរ។ការលក់ទូរស័ព្ទរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG កំពុងតែដើរផ្លូវត្រឹមត្រូវ បើទោះបីជាវាមានកំណើនកើនឡើងយឺតៗនៅក្នុងទីផ្សារស្មាតហ្វូន និងមានការប្រកួតប្រជែងទីផ្សារខ្លាំងក៏ដោយ ។ ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រហែលជាមិនដាក់លក់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសចិននោះទេ ដោយសារតែក្រុមហ៊ុនប្រកួតប្រជែង OEM របស់ខ្លួននៅទីនោះ។ សរុបមក ការលក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG រកប្រាក់ចំណូលសរុបបានចំនួន 123 ពាន់លានដុល្លារដែលមានកំណើន 10% បើធៀបជាមួយឆ្នាមុន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន