no-alternative title

ឥឡូវនេះ នាឡិកាឆ្លាតវៃ Casio Pro Trek F20 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android Wear 2.0 ដាក់លក់នៅក្នុងតម្លៃ 500 ដុល្លារអាមេរិក

នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ CES ក្នុងខែមករាឆ្នាំនេះ ក្រុមហ៊ុននាឡិកា Casio ប្រកាសបង្ហាញស្មាតវ៉ចស៊េរីថ្មីចុងក្រោយបំផុត របស់ខ្លួនម៉ូដែល Pro Trek Smart WSD-F20 ។ នាឡិកាឆ្លាតវៃនេះ ជាជំនាន់បន្ទាប់ពីម៉ូដែល F10 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន។ ឥឡូវនេះ នាឡិកាស្មាតវ៉ចនេះដាក់លក់ជាផ្លូវការហើយ បន្ទាប់ពីការប្រកាសខ្លួនមានរយៈពេល 4 ខែកន្លងមក។ លោកអ្នកអាចរកទិញនាឡិកាស្មាតវ៉ចនេះបាននៅក្នុងតម្លៃ 500 ដុល្លារសហរដ្ឋអាមេរិចពីហាងលក់រាយជាច្រើនដូចជាក្រុមហ៊ុន Amazon ។ វាមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ទឹកក្រូច និងពណ៌ខ្មៅ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នាឡិកាស្មាតវ៉ច Casio F20 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android Wear 2.0 ប្រព័ន្ធការពារការជ្រាបទឹក (Water Resistant) ជម្រៅដល់ទៅ 50 ម៉ែត្រ និងប្រើប្រាស់នូវ MIL-STD 810G ដែលផ្តល់នូវភាពធន់រឹងម៉ាំ។ រង្វង់មុខនាឡិកាមានទំហំ 1.32 អ៊ីងអេក្រង់ Touchscreen និងប្រើប្រាស់កញ្ចក់ពីរស្រទាប់គឺសម្រាប់ Monochrome Mode (ពន្លឺខ្លាំង) និង Color Mode (ពន្លឺទាប) ។

Pro Trek Smart WSD-F20 បំពាក់នូវប្រព័ន្ធសែនស័រជាច្រើនដូចជា GPS, Digital Compass, Altimeter និង Barometer ។ ស្មាតវ៉ចនេះដំណើរការរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 512MB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 4GB និងមានកម្រាស់ស្តើងជាងស្មាតវ៉ចជំនាន់មុនចំនួន 0.8 mm ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន