no-alternative title

Samsung បង្ហាញចំណូលល្អបំផុតក្នុងត្រីមាសទី 1 របស់ខ្លួន ជាមួយនឹងការសន្យាថា និងប្រកាសស្មាតហ្វូនស៊េរីថ្មីមួយទៀតនៅចុងឆ្នាំនេះទៀតផង

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានបញ្ចេញនូវរបាយការណ៍នៃប្រាក់ចំណូលនៅក្នុងត្រីមាសទី 1 របស់ខ្លួនសម្រាប់ឆ្នាំ 2017 ហើយក្រុមហ៊ុនទទួលបានលទ្ធផលល្អ។ ក្រុមហ៊ុនមួយនេះ បានរកប្រាក់ចំណេញបានប្រហែល 8.7 ពាន់លានដុល្លារអាមេរិច នៅគ្រប់អាជីវកម្មទាំងអស់របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញ ដែលបានមកអំពីអាជីវកម្មស្មាតហ្វូនរបស់ខ្លួនក៏ធ្លាក់ចុះផងដែរ បើធៀបជាមួយនឹងត្រីមាសទី 4 នៃឆ្នាំ 2016 បើទោះបីជាឆ្នាំនេះមានការកើនឡើងនៃការនាំចេញក៏ដោយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងអាចនិយាយបានថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានលក់ស្មាតហ្វូនបានច្រើន ប៉ុន្តែប្រាក់ចំណេញរបស់ខ្លួនគឺតិច។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លទ្ធផលបែបនេះ គឺដោយសារតែអតិថិជនជាច្រើនកំពុងតែរង់ចាំស្មាតហ្វូនស៊េរីថ្មី Galaxy S8 ដែលទើបតែដាក់លក់កាលពីសប្តាហ៍មុននេះ។ ពេលនេះ ក្រុមហ៊ុន បានទម្លាក់តម្លៃរបស់ស្មាតហ្វូន Galaxy S7 ប៉ុន្តែការលក់ស្មាតហ្វូននេះ មានការធ្លាក់ចុះដោយសារតែអតិថិជនរង់ចាំប្រើប្រាស់ស្មាតហ្វូនជំនាន់បន្ទាប់គឺ Galaxy S8 ។ ទោះជាយ៉ាងណាក៏ដោយ ការលក់ស្មាតហ្វូនស៊េរីថ្មីនេះមានការកើនឡើងខ្លាំងដែលធ្វើឱ្យការដឹកជញ្ជូនស្មាតហ្វូននេះក៏កើនឡើងដូចគ្នា។

 

យ៉ាងណាមិញ ត្រីមាសទី 1 ឆ្នាំ 2017 នៅតែជាត្រីមាស ដែលល្អបំផុតលំដាប់ទី 2 របស់ក្រុមហ៊ុនដែលមិនធ្លាប់មានពីមុនមកនោះទេ នេះគឺដោយសារតែមានការកើនឡើងនៃការលក់ស្មាតហ្វូន និងនាយកដ្ឋាន Semiconductor និងអេក្រង់ Display ។ កាលពីពេលមុននេះ ក្រុមហ៊ុនព្យាករណ៍ថា ប្រាក់ចំណេញរបស់ខ្លួននឹងកើនឡើងដល់ 8.8 ពាន់លានដុល្លារអាមេរិច ហើយខ្លួនក៏សម្រេចបានកៀកនឹងការព្យាករណ៍នេះដែរ។

 

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung banសន្យាទៀតថា ស្មាតហ្វូនស៊េរីថ្មីមួយគ្រឿងទៀត នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ក្នុងឆ្នាំ 2017 នេះ។ សម្រាប់អតិថិជនដែលមិនទាន់បានដឹង នេះគឺជានីតិវិធីស្តង់ដារដែលក្រុមហ៊ុនតែងតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S របស់ខ្លួននៅក្នុងរដូវផ្ការីក និងហ្វាប់ប្លេត Galaxy Note នៅក្នុងរដូវស្លឹកឈើជ្រុះ។ ពាក្យចចាមអារ៉ាមជាច្រើនទៀតបង្ហាញថា ហ្វាប់ប្លេត Galaxy Note 8 គឺជារឿងពិត ហើយវា នឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន