no-alternative title

ពាក្យចចាមអារ៉ាមថ្មី៖ ក្រុមហ៊ុន Meizu មានគម្រោងក្នុងការលក់ស្មាតហ្វូនដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងនៅឆ្នាំ 2018

មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយអំពីការរចនារូបរាងថ្មីរបស់ទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខួបអនុស្សាវរីយ៍លើកទី 10 របស់ខ្លួន ដោយគ្រោងនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ គឺទូរស័ព្ទ iPhone 8។ ការរំពឹងទុកជាច្រើនផ្តោតទៅលើអេក្រង់ Full-Screen ស៊ុមព័ទ្ធអេក្រង់ស្តើង (Bezel-Less) ដែលលោកអ្នកធ្លាប់ឃើញរូបរាងនៃការរចនាររបស់វារួចមកហើយនៅក្នុងខែមីនា។ ថ្មីៗនេះ ក្រុមហ៊ុន Meizu ក៏មានគម្រោងក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មី ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងរបស់ខ្លួនផងដែរ ប៉ុន្តែពាក្យចចាមអារ៉ាមជាច្រើនចុងក្រោយបំផុត បានបញ្ជាក់ថា ស្មាតហ្វូននេះនៅមិនទាន់បង្ហាញខ្លួនក្នុងឆ្នាំនេះទេ ប្រហែលជាបង្ហាញខ្លួនក្នុងឆ្នាំ 2018 ។

 

លោក Jack Wong អគ្គនាយករបស់ក្រុមហ៊ុន Meizu បានបង្ហើបកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន មានគម្រោងជាច្រើនក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន  ប៉ុន្តែក្រុមហ៊ុនមានចំណុចអាទិភាពដទៃទៀតក្នុងឆ្នាំ 2017 នេះ ខណៈពេលដែលក្រុមហ៊ុនកំពុងតែរៀបចំដំណើរការនៃការរៀបចំរចនាសម្ព័ន្ធសារឡើងវិញ។ ក្នុងឆ្នាំ 2018 ក្រុមហ៊ុនបច្ចេកវិទ្យា Meizu នឹងប្រារព្ធខួបលើកទី 15 របស់ខ្លួនដែលត្រូវគេរំពឹងថានឹងបញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់ Cutting-Edge ស៊ុមព័ទ្ធអេក្រង់ស្តើងដែលដូចអ្វីដែលលោកអ្នកធ្លាប់បានឃើញ និងលឺអំពីស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Samsung ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យោងទៅតាមប្រភពពី GizmoChina ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Meizu នឹងប្រើប្រាស់បន្ទះឈីប Qualcomm flagship chip ហើយវានឹងមានតម្លៃប្រហែលជា 400 យ័ន (ប្រហែល 580 ដុល្លារអាមេរិច) ។ ពាក្យចចាមអារ៉ាមកាលពីមុននេះបញ្ជាក់ថា ស្មាតហ្វូន Meizu ស៊េរីថ្មីនេះនឹងមានអេក្រង់ Full-Screen ដែលមានកម្រិតមិនចាញ់អេក្រង់ស្មាតហ្វូន Mi Mix របស់ក្រុមហ៊ុន Xiaomi នោះទេ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Meizu នឹងមានតួខ្លួនស៊េរ៉ាមិកមិនមែនជាលោហធាតុនោះទេ។ ដូចអ្វីដែលយើងបញ្ជាក់ហើយ នេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ យើងត្រូវរង់ចាំរហូតទាល់តែមានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Meizu៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន