no-alternative title

ស្មាតហ្វូន HTC U11 បង្ហាញខ្លួនជាផ្លូវការ ដោយភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃ Alexa របស់ក្រុមហ៊ុន Amazon និងកាមេរ៉ាខាងក្រោយទំហំ 12MP

HTC U11 គឺជាស្មាតហ្វូនស៊េរីថ្មីជំនាន់បន្ទាប់របស់ស្មាតហ្វូន HTC 10 ដែលទើបតែប្រកាសបង្ហាញខ្លួនជាផ្លូវការ។ ស្មាតហ្វូនស៊េរីថ្មីនេះ មានអេក្រង់ទំហំ 5.5 អ៊ីងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃ Alexa របស់ក្រុមហ៊ុន Amazon ព័ទ្ធដោយលោហធាតុពីក្រៅដ៏រលើបរលោង និងមានកាមេរ៉ាដែលទទួលបានពិន្ទុ 90 ពី DxOMark។

ការរចនារូបរាង

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យា HTC ប្រកាសសម្ពោធស្មាតហ្វូនស៊េរីថ្មីឆ្នាំ 2017 របស់ខ្លួននៅក្នុងអំឡុងព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ ស្មាតហ្វូន HTC U11 ភ្ជាប់ជាមួយអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Quad HD Super LCD 5 display និងកញ្ចក់ Gorilla Glass 5 ។ រូបរាងរបស់ស្មាតហ្វូននេះ រលើបរលោងធ្វើពីកញ្ចក់ដែលជាការសម្រិតសម្រាំងបន្តពីស្មាតហ្វូន HTC U Ultra និង HTC U Play ។ ដូចទៅនឹងកញ្ចក់ផ្នែកខាងមុខដែរ កញ្ចក់ផ្នែកខាងក្រោយក៏ជាប្រភេទ Gorilla Glass 5 ហើយវាមាន 5 ពណ៌សម្រាប់ជ្រើសរើសផងដែរគឺពណ៌ខៀវ ពណ៌ទឹកសមុទ្រ ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ស។ ដូចគ្នាទៅនឹងស្មាតហ្វូន High-End ដែរ ស្មាតហ្វូន HTC U11 បំពាក់ជាមួយនឹងមុខងារ IP67 សម្រាប់ការពារការជ្រាបទឹក និងធូលីដូចគ្នាទៅនឹងទូរស័ព្ទ iPhone 7 និង iPhone 7 Plus របស់ក្រុមហ៊ុន Apple ។ វាមានន័យថា ស្មាតហ្វូនស៊េរីថ្មីឆ្នាំ 2017 នេះអាចដំណើរការបានធម្មតានៅក្រោមជម្រៅទឹក 1 ម៉ែត្ររយៈពេល 30 នាទី។

សមត្ថភាពខ្លាំងក្លា

ស្មាតហ្វូន HTC U11 ដំណើរការដោយបន្ទះឈីប Snapdragon 835 របស់ក្រុមហ៊ុន Qualcomm ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S8 និង Galaxy S8+ ដែរ។ ស្មាតហ្វូននេះដំណើរការជាមួយរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉ូមេរីក្នុងម៉ាស៊ីនទំហំ 64GB ដែលអាចប្រើប្រាស់ microSD ទំហំបានដល់ទៅ 2TB ។ សម្រាប់តំបន់មួយចំនួន ស្មាតហ្វូននេះនឹងមានទំហំ 6GB RAM/128GB ស៊ីមពីរផងដែរ។ ស្មាតហ្វូននេះបំពាក់ថ្មថាមពល 3000mAh និងទ្រទ្រង់មុខងារ QuickCharge 3.0 ផងដែរ។

ប្រព័ន្ធកាមេរ៉ា

ស្មាតហ្វូន HTC U11 ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 12MP ដែលទទួលបានពិន្ទុ 90 ពី DxOMark ដែលជាពិន្ទុខ្ពស់បំផុតមិនធ្លាប់មានពីមុនមកហើយវាយកឈ្នះពិន្ទុរបស់ Google Pixel ដែលមានពិន្ទុ 89 ។ កាមេរ៉ាទំហំ 12MP ភ្ជាប់ជាមួយនឹងមុខងារ f/1.7 aperture lens ដែលអាចថតរូបភាពបានកាន់តែប្រសើរនៅកន្លែងដែលងងឹត។ អ្វីកាន់តែពិសេសជាងនេះទៀត លោកអ្នកអាចប្រើប្រាស់ HTC U11 ថតរូបភាពជាប្រភេទ RAW Format បានផងដែរ។ កាមេរ៉ានេះអាចថតរូបភាពត្រឹមកម្រិត1080p ប៉ុណ្ណោះ វាមិនអាចថតក្នុងទម្រង់ 4K បាននោះទេ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 15MP ដែលអាចថតកម្រិត 150 ដឺក្រេជាប្រភេទ Wide-Angle Lens ។ ជាពិសេស វាអាចថតរូបភាព Selfie Panoramas បានផងដែរ។

ជំនួយការឆ្លាតវៃ Google Assistant និង Alexa

ស្មាតហ្វូន HTC U11 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ជាមួយនឹង HTC’s Sense 9 UI នៅពីលើ។ ចាប់តាំងពីការប្រើប្រាស់ប្រព័ន្ធជំនួយជាសំឡេងទទួលបានការពេញនិយមខ្លាំង ស្មាតហ្វូននេះក៏ភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃ Google Assistant ផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុន HTC ក៏បន្ថែមនូវជំនួយការឆ្លាតវៃ Alexa របស់ក្រុមហ៊ុន Amazon នៅលើស្មាតហ្វូន HTC U11 នេះផងដែរ។ នៅខណៈពេលនេះ ស្មាតហ្វូន HTC U11 អាចទ្រទ្រង់ដំណើរការជំនួយការឆ្លាតវៃ Google Assistant តែប៉ុណ្ណោះ។ សម្រាប់ Alexa របស់ក្រុមហ៊ុន Amazon នឹងដំណើរការនៅលើស្មាតហ្វូននេះចាប់ពីចុងខែកក្កដានេះតទៅបន្ទាប់ពីការ Update ទៅលើ Software នេះបើតាមការបញ្ជាក់របស់ Android Central ។ 

រន្ធដោត Headphone Jack លែងមានទៀតហើយ

ដូចគ្នាទៅនឹងស្មាតហ្វូន HTC Bolt និង U Ultra ស្មាតហ្វូន HTC U11 មិនមានរន្ធដោតកាសស្តាប់ 3.5mm headphone jack នោះទេ។ ជំនួសមកវិញ ស្មាតហ្វូននេះភ្ជាប់មកជាមួយនឹងរន្ធដោត USB-C តែមួយប៉ុណ្ណោះសម្រាប់សាកថ្ម ការបញ្ជូនទិន្នន័យ និងការស្តាប់កាស។ ស្មាតហ្វូន HTC U11 នឹងភ្ជាប់ជាមួយនឹងខ្សែ DAC Adapter មួយទៀតសម្រាប់អោយអ្នកប្រើប្រាស់អាចស្តាប់កាស 3.5mm headphone jack បាន។

កាលបរិច្ឆេទនៃការលក់ និងតម្លៃ

ស្មាតហ្វូន HTC U11 នឹងដាក់លក់ក្នុងទីផ្សារអាស៊ីនៅថ្ងៃទី 18 ខែឧសភាខាងមុខនេះ ហើយវា នឹងទៅដល់ទឹកដីសហរដ្ឋអាមេរិចនៅក្នុងខែមិថុនាខាងមុខនេះ។ ស្មាតហ្វូននេះ ដាក់លក់នៅក្នុងតម្លៃ 649 ដុល្លារអាមេរិច ហើយលោកអ្នកអាច ទិញបានពីគេហទំព័ររបស់ក្រុមហ៊ុន HTC ។ ស្មាតហ្វូន HTC U11 ពណ៌ខៀវ និងពណ៌ខ្មៅនឹងដាក់លក់នៅលើក្រុមហ៊ុន Sprint នៅថ្ងៃទី 9 ខែមិថុនា ហើយសម្រាប់អតិថិជនដែលកម្មង់ទិញមុន (Pre-order) ស្មាតហ្វូននេះ នឹងទទួលបាន Amazon Echo Dot speakers ផងដែរ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន