no-alternative title

បន្ទាប់ពី Samsung ជោគជ័យជាមួយនឹងការលក់ Gear VR ឥលូវនេះ មានគេប្តឹងពីបទ “កេងបន្លំបច្ចេកវិទ្យា VR”

កាលពីថ្ងៃទី 12 ខែឧសភានេះ តុលាការកំពូលក្នុងទីក្រុង Dallas បានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន ZeniMax Media ដែលបានអះអាងថា ក្រុមហ៊ុន Samsung ល្មើសច្បាប់ក្នុងការប្រើប្រាស់នូវប៉ាតង់របស់បច្ចេកវិទ្យា VR ពីមុន ទៅលើឧបករណ៍ Gear VR Headsets ស៊េរីថ្មីរបស់ខ្លួន។ នេះគឺជាពាក្យបណ្តឹងដំបូងបំផុតមកទល់ពេលនេះ បន្ទាប់ពី Samsung ជោគជ័យជាមួយនឹងការលក់ Gear VR នាពេលថ្មីៗនេះ ប៉ុន្តែបើសិនជាពិតមែន វានិងអាចធ្វើឱ្យខូចខាតទឹកប្រាក់រាប់លានដុល្លារអាមេរិច។ ពាក្យបណ្តឹងនេះ  បានចោទប្រកាន់ថា ក្រុមហ៊ុន Samsung ជាអ្នកដែលទទួលបាននូវផលប្រយោជន៍យ៉ាងច្រើនពីគំនិតនៃ VR របស់ក្រុមហ៊ុន ZeniMax Media ។

នៅក្នុងពាក្យបណ្តឹងនេះ គឺមានជម្លោះរវាងក្រុមហ៊ុន ZeniMax Media ជាមួយនឹង Oculus VR កាលពីឆ្នាំ 2012 ដែលតុលាការ បានវិនិច្ឆ័យអោយក្រុមហ៊ុន Oculus បង់ប្រាក់ចំនួន 500 លានដុល្លារទៅកាន់ក្រុមហ៊ុន Zeni ទៅលើការរំលោភប៉ាតង់ VR។ ក្រុមហ៊ុនេះបានបញ្ជាក់ថា ក្រុមហ៊ុន Samsung គួរតែដឹងច្បាស់អំពីជម្លោះជាមួយនឹងក្រុមហ៊ុន Oculus និងក្រុមហ៊ុន Zeni ។ ឧបករណ៍ Gear VR ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Oculus ដែលមានន័យថា វាអាចជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន ZeniMax ផងដែរ ក្រោយពេលដែលក្រុមហ៊ុន Oculus ក៏បានកេងបន្លំទៅលើប៉ាតង់។ ដើមបណ្តឹង បានចោទប្រកាន់ថា ក្រុមហ៊ុន Samsung បានទទួលផលប្រយោជន៍យ៉ាងច្រើនពីបច្ចេកវិទ្យា VR ដែលកេងបន្លំ មិនស្របច្បាប់ពីក្រុមហ៊ុន Zeni ហើយវាគឺជាស្នាដៃរបស់លោក Palmer Luckey អគ្គនាយកក្រុមហ៊ុន Oculus VR និងលោក John Carmack នាយកគ្រប់គ្រងបច្ចេកទេស និង Software ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រហូតមកដល់ពេលនេះ ក្រុមហ៊ុន ZeniMax Media កំពុងតែតវ៉ាប្រឆាំងជាមួយនឹងក្រុមហ៊ុន Samsung អោយបញ្ឈប់អោយលក់ឧបករណ៍ Gear VR headsets សិន រង់ចាំទាល់តែតុលាការសម្រេចរឿងនេះ។ បន្ថែមពីនេះទៀត ពាក្យបណ្តឹងនេះ ក៏ទាមទារអោយក្រុមហ៊ុន Samsung បង់ប្រាក់ខាតបង់ និងការរំលោភទៅលើប៉ាតង់នេះផងដែរ។ យ៉ាងណាមិញ ដំណើរការនៃពាក្យបណ្តឹងនេះ គឺស្ថិតនៅក្នុងការចាប់ផ្តើមនៅឡើយទេ។ ហើយក្រុមហ៊ុន Samsung នៅតែបន្តលក់ផលិតផល Gear VR headsets របស់ខ្លូនដោយមិនបានខ្វល់ពីបញ្ហានេះឡើយ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន