ក្រុមហ៊ុន LG Electronics បានសម្ពោធស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិច ម៉ូដែល Stylo 3 Plus ស្មាតហ្វូនស៊េរីថ្មីនេះ គឺស្មាតហ្វូនថ្នាក់កណ្តាលដែលដំណើរការបន្ទះឈីប Snapdragon 435 SoC ជាមួយនឹង CPU Octa-Core មានល្បឿន 1.4GHz ជាមួយនឹងអេក្រង់ទំហំ 5.7 អ៊ីង FULL HD រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុង ម៉ាស៊ីនទំហំ 32GB ។
Stylo 3 Plus ត្រូវបានក្រុមហ៊ុន បំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP ហើយនឹោងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat មានប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Sensor) រួមជាមួយនឹងប៊ិក Stylus។ ថាមពលថ្មខ្លាំងកម្លាំងទំហំ 3080mAh អាចរក្សាថាមពលប្រើប្រាស់បានពេញមួយថ្ងៃ។ ស្មាតហ្វូន Stylo 3 Plus ចាប់ផ្តើមដាក់លក់ហើយនៅលើគេហទំព័ររបស់ក្រុមហ៊ុន T-Mobile ហើយលោកអ្នកក៏អាចទិញពី MetroPCS បានផងដែរនៅខែក្រោយនេះ៕