no-alternative title

ទូរស័ព្ទក្លូនតម្លៃ 12 ដុល្លារបស់ Nokia 3310 (2017) មើលទៅទាក់ទាញ ប៉ុន្តែបើផ្ទឹមគ្នា គឺចប់តែម្តង

សិល្បៈនៃការក្លូនទៅលើស្មាតហ្វូនប្រហែលជាលែងមានការកោតសរសើរទៀតហើយពីមនុស្សទូទៅ។ ក្រុមហ៊ុនមួយចំនួនអាចបង្កើតនូវទូរស័ព្ទស្រដៀងគ្នាទៅនឹងទូរស័ព្ទស៊េរីថ្មីដែលទើបនឹងចេញនៅលើទីផ្សារបាន ហើយប្រសិនបើលោកអ្នកក្រឡេកមើលតែមួយភ្លែត ពេលខ្លះក៏អាចមានការភាន់ច្រឡំផងដែរ។ ក្រុមហ៊ុនទាំងនោះក៏អាចច្នៃទូរស័ព្ទតម្លៃ 50 ដុល្លារ Nokia 3310 (2017) ហើយលក់របស់ក្លូនក្នុងតម្លៃ 12 ដុល្លារបានផងដែរ។ សម្រាប់លោកអ្នកតើជ្រើសរើសយកមួយណា?

ក្រុមហ៊ុនបច្ចេកវិទ្យា Darago របស់ប្រទេសឥណ្ឌា បានផលិតនូវទូរស័ព្ទជំនាន់ថ្មីដែលក្លូនទៅលើរូបរាងរបស់ទូរស័ព្ទ Nokia 3310 ប៉ុន្តែនៅពេលដែលអ្នកដាក់ទូរស័ព្ទទាំងពីរនេះ ផ្ទឹមគ្នានោះ អេក្រង់របស់ទូរស័ព្ទក្លូននេះ ពិតជាអន់មិនអាចទទួលយកបាននោះទេ។ ទូរស័ព្ទ Nokia 3310 (2017) របស់ក្រុមហ៊ុន HMD មានអេក្រង់ស្រស់ស្អាតទំហំ 2.4 អ៊ីងខណៈពេលដែលទូរស័ព្ទម៉ូដែល Nokia 3310 ជំនាន់ដំបូងមានអេក្រង់ទំហំត្រឹមតែ 1.77 អ៊ីងប៉ុណ្ណោះ។ កាមេរ៉ាខាងក្រោយរបស់វាទំហំ 0.3MP និងមានរ៉េមតែ 1MP ប៉ុណ្ណោះ។ សម្រាប់ Nokia 3310 (2017) ភ្ជាប់ជាមួយកាមេរ៉ាខាងក្រោយទំហំ 2MP និងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 16MB ។

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញ ទូរស័ព្ទក្លូន Nokia 3310 ប្រើប្រាស់នូវឡូហ្គោរបស់ក្រុមហ៊ុន Darago ដូចនេះ វាមិនពិបាកក្នុងការមើលថា ជារបស់ក្លូន ឬរបស់ Original នោះទេ។ បើទោះបីជាទូរស័ព្ទ Darago 3310 នេះ មានតម្លៃថោកក្តី ប៉ុន្តែទូរស័ព្ទ Nokia 3310 (2017) គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាង រួមជាមួយនឹងការជឿជាក់ជាង។ ប្រសិនបើទីផ្សារងាកទៅចាប់អារម្មណ៍ទៅលើទូរស័ព្ទក្លូននោះ វាពិតជាមានទូរស័ព្ទក្លូនជាច្រើនទៀតចរាចរនៅលើទីផ្សារ ប៉ុន្តែគុណភាពរបស់វា មិនអាចស៊ូជាមួយនឹងរបស់ Original បាននោះទេ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន