no-alternative title

ស្មាតហ្វូន Nokia 9 បែកធ្លាយរូបភាពថ្មីជាមួយនឹងកាមេរ៉ាទំហំ 13MP អេក្រង់ 5.3 អ៊ីង QHD និងបន្ទះឈីប Snapdragon 835

ស្មាតហ្វូនស៊េរីថ្មី Nokia 9 ឬលោកអ្នកធ្លាប់បានឃើញជាយូរមកហើយអំពីស្មាតហ្វូន Nokia 8 ដែលបានតេស្តនៅលើដៃអ្នកប្រើប្រាស់ជាច្រើននៅលើ frandroid.com កំពុងតែស្ថិតនៅក្នុងភាពអាថ៌កំបាំងដែលមានន័យថា វាមានការរចនារូបរាងថ្មីប្លែកភ្នែក។ អ្វីដែលវាមិនអាចលាក់បាននោះគឺការប្រើប្រាស់រន្ធដោត Connectors ដែលមានន័យស្មាតហ្វូននេះនឹងប្រើប្រាស់រន្ធដោត Type-C Ports រួមទាំងការប្រើប្រាស់រន្ធដោតកាស 3.5mm Headphone Jack ដដែល។

អេក្រង់របស់ស្មាតហ្វូន Nokia 9 មានទំហំ 5.3 អ៊ីងកម្រិតភាពច្បាស់ QHD (CPU-Z រាយការណ៍ថាអេក្រង់មានទំហំ 5.27 អ៊ីង) ជាពិសេសកម្រិតពន្លឺរបស់ស្មាតហ្វូននេះមានរហូតដល់ទៅ 530nits ។ ក្រៅពីនេះមុខងារ Always On Display ក៏ដំណើរការនៅលើស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីបថ្មី Snapdragon 835 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ប្រព័ន្ធប្រតិបត្តិការរបស់ស្មាតហ្វូននេះគឺ Android 7.1.1 រួមដំណើរការជាមួយ Pixel-like launcher និងទ្រទ្រងនូវបច្ចេកវិទ្យា QuickCharge 3.0 fast charger ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Nokia 9  មានកាមេរ៉ាពីរនៅផ្នែកខាងក្រោយដែលមានទំហំ 13MP ដូចគ្នា។ ប្រព័ន្ធ LED Flash ភ្លោះស្ថិតនៅក្រោមកញ្ចក់ Lens ហើយភ្ជាប់ជាមួយនឹងមុខងារ Laser Autofocus ផងដែរ។ ស្មាតហ្វូននេះអាចនឹងដាក់លក់នៅក្នុងតម្លៃ 700 ដុល្លារ ឬ 750 អ៊ឺរ៉ូ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន