ឥឡូវនេះ អ្វីៗកាន់តែច្បាស់ហើយ ជាពិសេសយើងក៏ធ្លាប់ឃើញនូវស្មាតហ្វូនស៊េរីថ្មី Nokia 9 ដែលមាន 3 ជម្រើសផ្សេងគ្នាគឺរ៉េមទំហំ 4GB, 6GB និង 8GB ។ ថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ទើប តែទទួលវិញ្ញាប័ណ្ណបត្រពី FCC ប៉ុន្តែវាហាក់ដូចជា មិនទាន់ច្បាស់លាស់ទេថា វានឹងបំពាក់នូវ RAM ទំហំប៉ុណ្ណានៅឡើយទេ ដោយសារតែ គណៈកម្មារធិការ ទើបតែបានទទួលលិខិតមួយពីក្រុមហ៊ុន HMD ដែលបានស្នើរមកពួកគេ អនុញ្ញាតក្នុងការផ្ទេរពីម៉ូដែលលេខកូដ TA-1004 ទៅជា TA-T1012។ នៅក្នុងលិខិតខាងលើនោះ គឺមានបង្ហាញដូចឋខាងក្រោមនេះ៖
និយាយ ដោយខ្លីនោះ ក្រុមហ៊ុន HMD បានសម្រេចចិត្តមិនលក់ស្មាតហ្វូន Nokia 9 ជំនាន់រ៉េម 4GB នោះទេ ដោយជំនួសមកវិញនូវទំហំធំជាងនេះ។ ក្រុមហ៊ុន Nokia នឹងផ្តោតទៅលើរ៉េមទំហំ 6GB និង 8GB វិញ។ ស្មាតហ្វូន Nokia 9 នឹងមានអេក្រង់ទំហំ 5.3 អ៊ីងកម្រិតភាពច្បាស់ QHD បន្ទះឈីប Snapdragon 835 chipset និងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP៕