no-alternative title

ពិតជាគួរអោយស្តាយមែនទែន! ពេលនេះ Xiaomi ប្រកាសថានឹងមិនលក់ Xiaomi Mi 6 Super Shiny Silver នាពេលឆាប់ៗនេះឡើយ!

Xiaomi គឺជាក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនដែលទើបតែបង្ហាញខ្លួននៅលើទីផ្សារប៉ុន្តែក្រុមហ៊ុននេះ តែក្រុមហ៊ុននេះ មានមហិច្ឆិតាធំ និងបំណងប្រាថ្នាខ្ពស់។ មនុស្សជាច្រើនស្គាល់ស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ដោយសារតែវាមានតម្លៃសមរម្យ និងរូបរាងប្រណិតស្រស់ស្អាតទាក់ទាញបំផុត។ សម្រាប់ទីផ្សាររបស់ក្រុមហ៊ុន Xiaomi គឺហាក់ដូចជាផ្តោតខ្លាំងតែនៅទីផ្សារលោកខាងលិច ប៉ុន្តែក្រុមហ៊ុន Xiaomi ពិតជាល្បីឈ្មោះខ្លាំងនៅក្នុងប្រទេសចិន និងទទួលបានការពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេសឥណ្ឌាផងដែរ។ ក្រុមហ៊ុន Xiaomi នៅតែមានបញ្ហាជាច្រើនក្នុងការវាយលុកចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិច និងទីផ្សារជាច្រើនទៀតនៅទ្វីបអ៊ឺរ៉ុប ប៉ុន្តែអ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោកបានកម្មង់ទិញស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Xiaomi ជាច្រើនតាមរយៈហាងលក់រាយនៅក្នុងប្រទេសចិនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបង្ហាញពីស្ថាប័ននានា បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីដែលល្បីល្បាញខ្លាំងរបស់ក្រុមហ៊ុន Xiaomi នោះ គឺត្រកូល Mi Series។ ស្មាតហ្វូន Xiaomi Mi 6 ទើបតែបង្ហាញខ្លួននៅលើទីផ្សារ ប៉ុន្តែស្មាតហ្វូននេះទទួលបានការចាប់អារម្មណ៍ខ្លាំង។ ស្មាតហ្វូននេះបំពាក់នូវបន្ទះឈីប Snapdragon 835 រ៉េមផ្ទុកទិន្នន័យទំហំ 6GB ប្រព័ន្ធកាមេរ៉ាភ្លោះភ្ជាប់ជាមួយនឹង Telephoto Lens និងការរចនារូបរាងកាន់តែស៊ីវិល័យទាក់ទាញខ្លាំងបំផុត។ នៅពេលដែលយើងនិយាយអំពីស្មាតហ្វូនលំដាប់ប្រណិតនេះ ក្រុមហ៊ុន Xiaomi បង្ហាញនូវស្មាតហ្វូននេះជាមួយនឹងពណ៌ថ្មីៗជាច្រើនសម្រាប់ជ្រើសរើស។ ជាពិសេក្រុមហ៊ុន Xiaomi សន្យាថានឹងបង្ហាញនូវជំនាន់ថ្មីពិសេសចំនួន 2 ប្រភេទទៀតនាពេលខាងមុខ។ ជំនាន់ពិសេសទីមួយបង្ហាញខ្លួនរួចហើយកាលពីមួយខែមុននេះ វាគឺ Ceramic edition ដែលភ្ជាប់ជាមួយមាសកម្រិត 18k ចំនែកជំនាន់ពិសេសទីពីរគឺ super-shiny silver edition ដែលនៅមិនទាន់បង្ហាញខ្លួននៅលើទីផ្សារនៅឡើយទេ។

នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុន Xiaomi បានបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ខ្លួនជាភាសាចិនថា ដំណើរការនៃការផលិតជំនាន់ពិសេសទីពីរ គឺ Super-shiny silver edition គឺពិតជាលំបាកខ្លាំងមែនទែន ហើយក្រុមហ៊ុន Xiaomi នៅមិនទាន់អាចធ្វើវាបានត្រឹមត្រូវនៅឡើយទេ doyក្រុមហ៊ុននឹងព្យាយាមជាបន្តទៀត ដូចនេះ ជំនាន់ពិសេស Silver edition ពិតជាមិនទាន់មានវត្តមាននៅលើទីផ្សារក្នុងពេលឆាប់ៗនេះនោះទេ។ នៅក្នុងពេលជាមួយគ្នានេះដែរ គំរូរបស់ស្មាតហ្វូនជំនាន់ពិសេស Xiaomi Mi6 Silver edition ក៏បង្ហាញខ្លួននៅលើគេហទំព័រដេញថ្លៃផងដែរ។ លោក Zang Zhiyuan បានបង្ហាញថា គំរូនេះ គឺជាទ្រព្យស្របច្បាប់របស់ក្រុមហ៊ុន Xiaomi ហើយក្រុមហ៊ុន នឹងយកវាត្រឡប់មកវិញ ដោយមិនបង្ករការប៉ះពាល់ទៅដល់អ្នកទិញនោះទេ។ តម្លៃចាប់ផ្តើមរបស់ស្មាតហ្វូននេះ គឺ 585 ដុល្លារអាមេរិច៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន