no-alternative title

LG V30 គ្រោងបង្ហាញចេញនៅថ្ងៃទី 31 ខែសីហាមុនព្រឹត្តិការណ៍តាំងពិពរណ៍ IFA 2017 ជាមួយតម្លៃប្រហែលជា 700 ដុល្លារ

ថ្ងៃនេះ មានរបាយការណ៍ថ្មីចុងក្រោយមួយពីបណ្តាញសារព័ត៌មានអេឡិចត្រូនិកជាភាសាកូរ៉េ ETNews អះបានអាងថា ក្រុមហ៊ុន LG នឹងប្រកាសចេញស្មាតហ្វូនស៊េរីថ្មី LG V30 អោយបានមុនព្រឹត្តិការណ៍តាំងពិពរណ៍ IFA ដែលនឹងធ្វើឡើងនៅទីក្រុង Berlin ប្រទេសអាឡឺម៉ង់ចាប់ពីថ្ងៃទី 1 ខែកញ្ញាដល់ថ្ងៃទី 6 ខែកញ្ញា។ ដូចនេះ ស្មាតហ្វូនស៊េរីថ្មីនេះអាចនឹងបង្ហាញខ្លួននៅថ្ងៃទី 31 ខែសីហាមួយថ្ងៃមុនព្រឹត្តិការណ៍តាំងពិពរណ៍ IFA ចាប់ផ្តើម។

បើនិយាយទៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន គឺចូលចិត្តនៅក្នុងការបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមុនការតាំងពិពរណ៍ព្រឹត្តិការណ៍ធំៗ ដែលជាការទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានកាន់តែច្រើន។ ប្រសិនបើយើងវិនិច្ឆ័យទៅលើវត្តមានរបស់ស្មាតហ្វូន LG V20 កាលពីឆ្នាំមុននោះ ក៏បានបង្ហាញនៅថ្ងៃតាំងពិពរណ៍ IFA 2016 ផងដែរ។ ហើយសម្រាប់ឆ្នាំនេះ ប្រហែលជាក្រុមហ៊ុន LG ចង់ផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនហើយមើលទៅសម្រាប់ស្មាតហ្វូនស៊េរីថ្មី LG V30 នេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រំលឹកកាលពីឆ្នាំមុនគឺថា ស្មាតហ្វូន LG V20 គឺជាស្មាតហ្វូនដំបូងបំផុត ដែលបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android បច្ចុប្បន្ននេះគឺ Android 7.0 Nougat ដែលក្រុមហ៊ុន Google ទើបតែបញ្ចេញអោយប្រើប្រាស់ សម្រាប់វត្តមានរបស់ស្មាតហ្វូន LG V30 ក៏អាចនឹងដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android O ដែលគ្រោងប្រកាសបង្ហាញវត្តមានជាផ្លូវការនៅពាក់កណ្តាលខែសីហាខាងមុខនេះដូចគ្នា ប៉ុន្តែយើងនៅមិនទាន់ច្បាស់នៅឡើយទេអំពីភាពជាក់លាក់នៃព័ត៌មាននេះនោះ។ តាមរយៈប្រភពពី ETNews ស្មាតហ្វូនស៊េរីថ្មី LG V30 អាចនឹងមានតម្លៃប្រហែលជា 800,000 KRW នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលប្រហែលជា 700 ដុល្លារអាមេរិច។ 

ស្មាតហ្វូននេះគ្រោងនឹងដាក់លក់នៅពាក់កណ្តាលខែកញ្ញានៅក្នុងកូរ៉េខាងត្បូង ខណៈពេលទីផ្សារកន្លែងផ្សេងទៀតនឹងដាក់លក់តាមក្រោយឆាប់ៗ ផងដែរ។ អ្វីដែលគួរអោយសោកស្តាយនោះគឺថា យើងនៅមិនទាន់បានដឹងអំពីលក្ខណៈសម្បត្តិ និងមុខងាររបស់ស្មាតហ្វូនស៊េរីថ្មី LG V30 នេះនៅឡើយទេ។ ពាក្យចចាមអារ៉ាមជាច្រើនអះអាងថាស្មាតហ្វូន LG V30 នឹងភ្ជាប់ជាមួយបន្ទះឈីប Snapdragon 835 អេក្រង់ទំហំ 5.7 អ៊ីងកម្រិតភាពច្បាស់ Quad HD display ឬក៏អាចប្រើប្រាស់អេក្រង់ OLED ផងដែរ។ ស្មាតហ្វូន LG V30 អាចនឹងមានស៊ុមព័ទ្ធអេក្រង់កាន់តែស្តើងបំផុត ហើយវាប្រហែលភ្ជាប់ជាមួយនឹងអេក្រង់ទីពីរ (Secondary Screen) សម្រាប់ប្រើប្រាស់ Keyboard ឬ App Switcher បានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន