no-alternative title

Nokia 9 បែកធ្លាយរូបភាព Renders ថ្មី មានបង្ហាញអំពីប្រព័ន្ធកាមេរ៉ាភ្លោះកាន់តែប្លែកទៀតហើយ!

រូបភាព Renders បង្ហាញអំពីគំនិតថ្មីៗ ជាច្រើននៃការរចនាទៅលើរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 9 ត្រូវបានគេប្រទះឃើញនៅលើអនឡាញកាលពីថ្ងៃសុក្រកន្លងទៅនេះ ហើយវាក៏មានការបង្ហោះនៅក្នុងវីដេអូខ្លីមួយនៅលើបណ្តាញ YouTube ផងដែរ។ វីដេអូនេះ បង្ហាញអំពីស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia ដែលមានការរចនាផ្អែកទៅលើព័ត៌មានបែកធ្លាយ និងរបាយការណ៍ជាច្រើនអំពីវា។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ នៅក្នុងវីដេអូនេះ ក៏បង្ហាញអំពីប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរដែលមានអំពូលភ្លើង LED ចំនួនពីរគ្រាប់ស្ថិតនៅពីក្រោមសែនស័រសម្រាប់វាស់ចង្វាក់បេះដូង។

នៅក្នុងរូបភាព Renders ជាច្រើនសន្លឹកនេះ គេអាចមើលឃើញថា វាមិនមានប្រព័ន្ធស្កែនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះនោះទេ ដូចនេះ ស្មាតហ្វូននេះ ពិតជាភ្ជាប់ជាមួយនឹងប៊ូតុង Home Key ជាក់ជាមិនខាន។ ប៉ុន្តែរបាយការណ៍មួយចំនួនទៀទ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Nokia 9 នឹងមិនប្រើប្រាស់នូវប៊ូតុង Home Key នោះទេ ហើយក្រុមហ៊ុនប្រហែលជាបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់តែម្តង។ ស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន HMD Global នេះ នឹងបំពាក់នូវបន្ទឈីប Snapdragon 835 ជំនាន់ចុងក្រោយបំផុតភ្ជាប់ជាមួយក្រាហ្វិកកាត Adreno 540 GPU ពិសេសគឺអង្គគណនា Kyro cores ចំនួន 8 គ្រាប់ដែលមានល្បឿន 2.35GHz ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ជាច្រើនថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន HMD ប្រហែលជាអាចបោះបង់ចោលការប្រើប្រាស់រ៉េមទំហំ 4GB ដោយ បានជំនួសមកវិញនូវរ៉េមទំហំ 6GB ឬ 8GB ដែលអាចជាកត្តាធ្វើអោយស្មាតហ្វូននេះ កាន់តែមានតម្លៃថ្លៃជាងមុនថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Nokia 9 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅចុងរដូវក្តៅនេះ ហើយអតិថិជនអាចទិញប្រើប្រាស់បានយ៉ាងយូរបំផុតនៅក្នុងខែកញ្ញា នេះបើតាមការបញ្ជាក់របស់អង្គការឃ្លាំមើលឧស្សាហកម្មនេះ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មីនេះអាចនឹងបង្ហាញវត្តមានជាផ្លូវការឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន