no-alternative title

Ford Mustang ជាប់ចំណាត់ថ្នាក់ជារថយន្តស្ព័រ ដែលលក់ដាច់បំផុតនៅអាស៊ីប៉ាស៊ីហ្វិច

រហូតមកដល់ពេលនេះ រថយន្ត Ford Mustang បានក្លាយជារថយន្ត ដែលលក់ដាច់បំផុតនៅប្រទេសអូស្ត្រាលី ប្រទេសណូវែលហ្សេឡង់ ប្រទេសហ្វីលីពីន ប្រទេសកូរ៉េ និងប្រទេសចិន។ Ford Mustang គឺរថយន្តដែលពេញនិយមបំផុត នៅតំបន់អាស៊ីប៉ាស៊ីហ្វិច ហើយបានប្រារព្ធខួបលើកទី 53 របស់ខ្លួននៅក្នុងឆ្នាំនេះ។ Ford Mustang បានដាក់បង្ហាញជាលើក ដំបូងនៅថ្ងៃ 17 មេសា ឆ្នាំ 1964 នៅក្នុងកម្មវិធី Worlds’ Fair ក្នុងទីក្រុង New York។ រថយន្តនេះទទួលបានការកក់ភា្លមៗរហូតដល់ 22,000 គ្រឿងបន្ទាប់ពីការដាក់បង្ហាញបាន 1 ថ្ងៃដំបូង។ ចំនួនលក់សរុប មានការកើនឡើងរហូតដល់ 1 លានគ្រឿងក្នុងកំឡុងពេល 2 ឆ្នាំដំបូង។ បន្ទាប់មកទៀត Ford Mustang ជំនាន់ទី 6 បានចាប់ផ្ដើមទទួលការពេញនិយមជាខ្លំាងនៅតំនប់អាស៊ីប៉ាស៊ីហ្វិច ហើយបានអភិវឌ្ឍន៌ខ្លួនមកដល់ ទីក្រុងប៉េកាំង ស៊ីដនី ដេលី ម៉ានីល ភ្នំពេញ និង ហ្វីជី ជាដើម។ 

លោក Peter Fleet ប្រធានផ្នែកទីផ្សារ និងសេវាកម្មរបស់ក្រុមហ៊ុន Ford ប្រចាំតំបតន់អាស៊ីប៉ាស៊ីហ្វិចបានឲ្យដឹងថា អតិថិជនរបស់រថយន្ត Ford Mustang នៅជុំវិញពិភពលោក ស្រលាញ់ពេញចិត្តនិងរថយន្តនេះ ដោយសារការរចនាម៉ូដផ្នែកខាងក្រៅ និងខាងក្នុងមានភាពស្រស់ស្អាតទាក់ទាញ សម្លេងពោរពេញទៅដោយថាមពល អានុភាព និងអារម្មណ៍ដ៏អស្ចារ្យនៅពេលបើកបរ ដែលជាហេតុជំរុញឲ្យកំនើននៃការលក់រថយន្តនេះមានការកើនឡើងជាខ្លាំង ជាពិសេសការលក់នៅកប្រទេសចិនវិញមានការកើនឡើង 44% ពីឆ្នាំ2015 ដល់ ឆ្នាំ 2016។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Ford Mustang មានម៉ាស៊ីន 2 ប្រភេទ រួមមានប្រភេទម៉ាស៊ីន 2.3-liter Ecoboost 4ស៊ីឡាំង និង ប្រភេទម៉ាស៊ីនធំ 5.0-liter 8 ស៊ីឡាំង។ ជាការពិតណាស់ នៅប្រទេសចិន 90% នៃចំនួនរថយន្តលក់ ជាប្រភេទម៉ាស៊ីន 2.3-liter Ecoboost រីឯនៅប្រទេសអូស្ត្រាលីវិញប្រភេទម៉ាស៊ីន 5.0-liter V8 ពេញនិយមជាងប្រភេទម៉ាស៊ីនតូច។ សម្រាប់ព៌ណរថយន្តវិញ ព៌ណដែលពេញនិយមបំផុតទាំងនៅទីផ្សារប្រទេសចិននិងអូស្ត្រាលី មានព៌ណខ្មៅនិងព៌ណក្រហម ដែលជាព៌ណតំណាងឲ្យស្មារតីអត្តពលកម្ម អណាចនិងសេចក្ដីស្រលាញ់។

លើសពីនេះទៅនោះ អ្វីដែលធ្វើឲ្យរថយន្តនេះទទួលបានការពេញនិយមកាន់នោះគឺ ការចរនាម៉ូដ និងបច្ចេកវិទ្យាចុងក្រោយដែលបំពាក់នៅក្នុងរថយន្ត ដែលរួមមានដូចជា៖


1.HID Headlamps with & LED Signature Lighting - ចង្កៀងគុជបំពាក់ដោយភ្លើង LED ប្រភេទស្ព័របីឆ្នូត

2.LED Tail lamps with Sequential Turn Signals - ចង្កៀងស្តុបក្រោយបំពាក់ដោយភ្លើងស៊ីញ៉ូប្រដេញគ្នា

3.Ambient Lighting - ភ្លើងខាងក្នុងរថយន្តអាចប្ដូរព៌ណបាន

4.Pony Projection Light - ភ្លើងបំភ្លឺជំហៀងរូបសេះ រថយន្តទាំងសងខាងពេលបើកទ្វាររថយន្ត

5.Intelligent Access with Push-Button Start - ប្រព័ន្ធបញ្ឆេះរថយន្តដោយស្វ័យប្រវត្តិជាមួយនឹងការចុចបូតុង

6.BLIS (Blind Spot Information System) with Cross-Traffic Alert - ប្រព័ន្ធផ្តល់សញ្ញានៅចំហៀងនិងខាងក្រោយនៃរថយន្ត (ពេលេវ៉ា បត់ឆ្វេងស្ដាំ និងថយក្រោយ)

7.Adaptive Cruise Control and Rain-Sensing Wipers - ប្រព័ន្ធកំណត់ល្បឿននៃការបើកបរនិងផ្លិតទឹកប្រើសេនសឺអូតូ Selectable Power-Assisted Steering Wheel (Normal, Sport, Comfort…) - ចង្កូតប្រើថាមពលអេឡិចត្រូនិចអាចកំនត់ស្ថានភាពផ្សេងៗគ្នាបាន

8.Selectable Driving Mode (Normal, Snow/Wet, Sport, or Track) - ប្រព័ន្ធគ្រប់គ្រងល្បឿនទៅតាមស្ថានភាពផ្លូវ

9.ShakerTM Pro Audio with HR Radio - ប្រព័ន្ធបំពងសម្លេង Shaker Pro

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន