no-alternative title

Samsung ប្រហែលជានៅមិនទាន់អាចដំណើរការប្រព័ន្ធ AI Speaker នៅក្នុងពេលណាមួយឆាប់ៗនេះទេ

ក្រុមហ៊ុន Samsung Electronics ប្រហែលជានៅមិនទាន់អាចដំណើរការប្រព័ន្ធ AI Speaker នៅក្នុងពេលណាមួយឆាប់ៗនេះទេ ដោយសារតែវាមានបញ្ហាជាច្រើននៅលើទីផ្សារ នេះបើតាមការបញ្ជាក់អំពីប្រភពនៃបញ្ហាផ្ទាល់តែម្តង។ វាមានការព្យាករណ៍កាន់តែច្រើនថា ក្រុមហ៊ុន Samsung អាចនឹងដកចេញនូវការប្រើប្រាស់ AI Speaker នេះបើយោងតាមរបាយការណ៍ជាច្រើននៃការអភិវឌ្ឍបន្ទាប់ពីជំនួយការឆ្លាតវៃ Bixby។ គម្រោងមួយនេះមានឈ្មោះថា Vega ត្រូវគេរាយការណ៍ថាដំណើរការមានរយៈពេលច្រើនជាងមួយឆ្នាំហើយ។ ប្រភពព័ត៌មានអនាមិកមួយប្រាប់ទៅកាន់ The Korea Herald ថា “ថ្មីៗនេះ ក្រុមហ៊ុន Samsung នឹងមិនទាន់ដាក់ដំណើរការនូវ AI Speakers នៅលើទីផ្សារនោះទេ ខណៈពេលដែលទីផ្សារពិភពលោកកំពុងតែប្រើប្រាស់នូវផលិតផលរបស់ក្រុមហ៊ុន Amazon ហើយទីផ្សារនៅក្នុងប្រទេសកូរ៉េគឺនៅតូចនៅឡើយ។

ទីផ្សាររបស់ AI Speaker កំពុងតែគ្របដណ្តប់ដោយការប្រើប្រាស់ Amazon Echo ដែលមានចំនួនច្រើនជាង 70% ។ ឥឡូវនេះ វាក៏មានវត្តមានរបស់ Google Home ថែមទៀត។ ទីផ្សារនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺគ្រប់គ្រងដោយ SK Telecom’s NUGU ដែលមានការលក់ត្រឹមតែ 100000 គ្រឿងប៉ុណ្ណោះ។  ប្រភពនេះ បានបញ្ជាក់ទៀតថា អ្វីដែលសំខាន់នោះ ក្រុមហ៊ុន Samsung មិនមានលទ្ធភាពផ្តោតទៅលើទីផ្សរមិនប្រាកដប្រជានោះទេសម្រាប់ AI Speakers ដែលមានចំនួនតិចជាងការលក់ឧបករណ៍ AI Speakers នៅក្នុងសហរដ្ឋអាមេរិច។ AI Speakers របស់ក្រុមហ៊ុន Samsung នឹងត្រូវអភិវឌ្ឍន៍ក្រោមការដំណើរការនៃប្រព័ន្ធ Bixby។ គម្រោងនៃការដំណើរការឧបករណ៍បច្ចេកវិទ្យាថ្មីភ្ជាប់ជាមួយ Bixby ក្នុងការសន្ទនាជាភាសាអង់គ្លេសក៏ត្រូវពន្យារពេលដោយសារតែបញ្ហាបច្ចេកទេស និងបញ្ហាទៅលើទិន្នន័យជាច្រើន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពដដែលនេះបន្តទៀតថាបើទោះបីជាក្រុមហ៊ុនកូរ៉េខាងត្បូងនេះនៅមិនទាន់ប្រកាសបង្ហាញ AI Speakers នៅក្នុងពេលណាមួយឆាប់ៗនេះក្តី ក្រុមហ៊ុនក៏ត្រៀមការតេស្តទៅលើ AI Speakers នេះតាមរយៈបច្ចេកវិទ្យាថ្មីជាច្រើនសម្រាប់ប្រើប្រាស់ជាមួយនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដូចជាទូរទឹកកកឆ្លាតវៃជាដើម។ លោក Kim Jong-ki អ្នកជំនាញផ្នែកស្រាវជ្រាវនៅក្នុងឧស្សាហកម្មទូរស័ព្ទនៅក្នុងវិទ្យាស្ថាននៃប្រទេសកូរ៉េផ្នែកសេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្មនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាកំពុងរង់ចាំ និងមើលស្ថានភាពជាមុនសិនជាជាងការលោតផ្លោះចូលទៅក្នុងទីផ្សារមិនប្រាកដប្រជាជាមួយនឹងវត្តមានរបស់ឧបករណ៍ថ្មីរបស់ខ្លួនដែលមិនមុខងារមិនខុសប្លែកពីក្រុមហ៊ុនប្រកួតប្រជែងនោះ។

AI Speaker គឺជាឧបករណ៍ឆ្លាតវៃដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងឧបករណ៍នេះតាមរយៈសំឡេងដើម្បីចាក់តន្រ្តី ឬផ្តល់ព័ត៌មាន។ ចាប់តាំងពីក្រុមហ៊ុន Amazon ដាក់លក់ Amazon Echo នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន នៅលើពិភពលោកចាប់ផ្តើមដើរតាមក្រុមហ៊ុនមួយនេះ។ ក្រុមហ៊ុន Google ចាប់ផ្តើមប្រឡូកក្នុងទីផ្សារជាមួយនឹងវត្តមានរបស់ Google Echo កាលពីចុងឆ្នាំមុននេះ ខណៈពេលក្រុមហ៊ុន Apple និងក្រុមហ៊ុន Microsoft មានគម្រោងក្នុងប្រកួតប្រជែងទីផ្សារតាមរយៈ HomePod និង Invoke នៅក្នុងឆ្នាំនេះផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន