no-alternative title

Sony Xperia XA1 Ultra ចេញលក់នៅក្នុងប្រទេសឥណ្ឌាតម្លៃ $465 ថ្លៃជាងនៅកម្ពុជា

បន្ទាប់ពីការប្រកាសរបស់ Sony Xperia XZ Premium នៅក្នុងប្រទេសឥណ្ឌា កាលពីខែមុននេះ ឥឡូវនេះ Sony ក៏បានបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Xperia XA1 Ultra មួយទៀតនៅក្នុងប្រទេសនេះ។ Xperia XA1 Ultra បានដាក់លក់នៅក្នុងតម្លៃ 29990 រ៉ូពី ស្មើរនឹង តម្លៃ $465 នៅតាមហាងលក់រាយជាច្រើននៅក្នុងប្រទេសនេះ។ ស្មាតហ្វូនស៊េរីថ្មីនេះ មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ស និងពណ៌មាស។ ជាមួយនិងការចេញលក់នេះ Sony ក៏មាមផ្តល់ជូននូវកញ្ចប់ពិសេសផងដែរ សម្រាប់អតិថិជនដែលបានទិញស្មាតហ្វូនស៊េរីថ្មី Xperia XA1 Ultra ក្នុងនោះរួមមានដូចជា ឧបករណ៍ Quick Charger UCH 12 ដែលមានតម្លៃ 1490 រ៉ូពី គីស្ថិតនៅក្នុងប្រអប់តែម្តង ហើយអតិថិជននឹងទទួលបានការប្រើប្រាស់នូវសេវាកម្ម Sony LIV រយៈពេល 3 ខែផងដែរ។ 

លោកអ្នកអាចទិញ Style Cover Stand ដែលមានការបញ្ចុះតម្លៃដល់ទៅ 1000 រ៉ូពី នៅពេលដែលអ្នកទិញស្មាតហ្វូនស៊េរីថ្មីនេះ។ Style Cover Stand បានដាក់លក់ហើយជាមួយនឹងពីរពណ៌សម្រាប់ធ្វើការជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌ស។ គួរបញ្ជាក់ថា Sony Xperia XA1 Ultra បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2017 នៅក្នុងទីក្រុងបាសេឡូណានៅក្នុងខែកុម្ភៈ។ ស្មាតហ្វូននេះ មានការរចនារូបរាងស្រោបដោយលោហធាតុ រួមជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងនៅផ្នែកខាងលើ និងផ្នែកខាងក្រោម។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹង Navigation Buttons នៅលើអេក្រង់ និងកាមេរ៉ាតែមួយប៉ុណ្ណោះនៅផ្នែកខាងក្រោយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Sony Xperia XA1 Ultra មានអេក្រង់ទំហំ 6 អ៊ីង កម្រិតភាពច្បាស់ Full HD 1080x1920 ភិចសែល ហើយវាប្រើប្រាស់បន្ទះឈីប 64-bit MediaTek Helio P20 octa-core (quad core 2.3GHz + quad core 1.6GHz) SoC ជាមួយនឹងក្រាហ្វិកកាត Mali T880 MP2 900MHz GPU និងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ។ ស្មាតហ្វូនស៊េរីថ្មីនេះមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាអាចបន្ថែមនូវម៉េមូរីប្រភេទ microSD ទំហំដល់ទៅ 256GB ផងដែរ។ Xperia XA1 Ultra បំពាក់នូវលក្ខណៈពិសេសជាច្រើននៅកាមេរ៉ាខាងក្រោយ និងកាមេរ៉ាខាងមុខ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 23 មេហ្គាភិចសែល Exmor RS image sensor បំពាក់ជាមួយនឹងមុខងារ hybrid autofocus, 24mm wide-angle lens, f/2.0 aperture, 5x zoom និង HDR mode។ 

ចំនែកកាមេរ៉ាមុខរបស់ស្មាតហ្វូននេះមានទំហំ 16 មេហ្គាភិចសែល Exmor RS sensor ភ្ជាប់ជាមួយនឹងមុខងារ 23mm wide-angle lens, f/2.0 aperture, OIS និង autofocus ។ ថាមពលថ្មរបស់ស្មាតហ្វូនស៊េរីថ្មី Sony Xperia XA1 Ultra គឺមានទំហំ 2700mAh ហើយវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0Nougat ។ បន្ថែមពីនេះទៀត ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងប្រព័ន្ធ LTE (4G), LTE Cat6/4, GSM GPRS/EDGE (2G) និង UMTS HSPA+ (3G) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន