ក្រុមហ៊ុន សាមសុង នឹងដាក់បង្ហាញនូវទូរស័ព្ទដៃត្រកូល Galaxy ស៊េរីថ្មី នៅទីក្រុងញ៉ូយក នាថ្ងៃទី23 សីហា ឆ្នាំ2017នេះ ដោយនាំមកនូវមុខងារថ្មីៗ ដែលជួយឲ្យលោកអ្នកធ្វើការងារបានច្រើនជាងមុន។ បើយោងតាមការចុះផ្សាយរបស់គេហទំព័រល្បីៗ នៅជុំវិញពិភពលោក បានឲ្យដឹងថា ទូរស័ព្ទដៃត្រកូល Galaxy Note នឹងមានអេក្រធំជាង 6.2 អ៊ីង របស់សាមសុង Galaxy S8+ មានកម្មវិធីស្កែនប្រស្រីភ្នែក ព្រមទាំងប៊ិច S-pen កាន់តែទំនើបជាងមុន។ សម្រាប់ប្រជាជនកម្ពុជា លោកអ្នកអាចទស្សនាការផ្សាយផ្ទាល់តាមរយៈ http://news.samsung.com ឬ www.samsung.com