សម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់ ប្រាកដជាដឹងយ៉ាងច្បាស់ថា សម្រាប់ពេលនេះនៅក្នុងឆ្នាំនេះជាព្រឹត្តិ ការណ៍ FIFIA ។ ក្រុមហ៊ុនហ្គេមដ៏ល្បីល្បាញ EA Sports បានបញ្ចេញនូវហ្គេម FIFA 17 សម្រាប់ដំណើរការនៅលើទូរស័ព្ទបន្ទាប់ពីការលេងហ្គេមនៅលើទូរស័ព្ទចាប់ផ្តើមពេញនិយម និងរីកចម្រើនខ្លាំង។ យ៉ាងណាមិញ ការលេងហ្គេមនៅលើទូរស័ព្ទមិនទាន់មានលក្ខណៈអស្ចារ្យដូចការលេងនៅលើឧបករណ៍ Xbox និង PlayStation នោះទេ។ វាកាន់តែអស្ចារ្យទៀតប្រសិនបើលោកអ្នកមានហ្គេម FIFA 17 នៅលើឧបករណ៍ Xbox 360, Xbox One, PlayStation 3, PlayStation 4 ឬនៅលើកុំព្យូទ័រជាដើម។ នៅទីនេះ លោកអ្នកអាចធ្វើការរក្សាទុកនូវក្រុម FIFA Ultimate Team បានជាពិសេសគឺការគ្រប់គ្រង និងកសាងខ្សែប្រយុទ្ធ ពិសេសការផ្លាស់ប្តូរកីឡាករសំខាន់ៗ។
ហ្គេមថ្មី FIFA 17 នេះដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 4.1 ឡើងទៅ សម្រាប់ឧបករណ៍របស់ Apple វិញគឺចាប់ពីប្រព័ន្ធប្រតិបត្តិការ iOS 8.2 ឡើងទៅ និងចុងក្រោយសម្រាប់ Windows Phone ចាប់ពីជំនាន់ 8.1 ឡើងទៅ។ ខណៈពេលដែលហ្គេមនេះដាក់ឱ្យលេងដោយឥតគិតថ្លៃមែន ប៉ុន្តែអ្នកអាចទិញនូវវត្ថុជាច្រើនដែលដាក់លក់នៅក្នុងហ្គេមនេះមានដូចជា FIFA Coins ជាដើម។