ខណៈពេលដែលក្រុមហ៊ុន Sony ទើបតែដាក់លក់នូវទូរស័ព្ទ Xperia X Compact នៅក្នុងទ្វីបអ៊ឺរ៉ុបតាមរយៈបណ្តាញចែកចាយមួយចំនួនប៉ុណ្ណោះ ពេលនេះក្រុមហ៊ុនដ៏ល្បីរបស់ប្រទេសជប៉ុនមួយនេះបានចាប់ផ្តើមការដាក់លក់ទូរស័ព្ទមួយនេះតាមរយៈហាងអនឡាញរបស់ក្រុមហ៊ុនផងដែរ។
ការទិញទំនិញតាមរយៈហាងអនឡាញរបស់ក្រុមហ៊ុន Sony មានតែក្នុងទីផ្សារមួយចំនួនប៉ុណ្ណោះនៅក្នុងទ្វីបអ៊ឺរ៉ុបដែលមានដូចជាចក្រភពអង់គ្លេស ប្រទេសអាឡឺម៉ង់ ប្រទេសបារាំង ប្រទេសអេស្ប៉ាញ ប្រទេសអ៊ីតាលី សាធារណៈរដ្ឋឆែក ប្រទេសស៊ុយអែត និងប្រទេសប៉ូឡូញ ដែលបានដាក់លក់នូវទូរស័ព្ទស៊េរីថ្មីនេះនៅលើហាងអនឡាញរបស់ខ្លួន។ ទូរស័ព្ទនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើស។
សម្រាប់តម្លៃវិញ នៅក្នុងចក្រភពអង់គ្លេសតម្លៃរបស់វាគឺ 379 ផោន ខណៈពេលដែលនៅប្រទេសស៊ុយអែតតម្លៃរបស់វាគឺ 4,290 SEK (444 អ៊ឺរ៉ូ) ចំនែកនៅប្រទេសប៉ូឡូញតម្លៃរបស់វាគឺ 1,999 PLN (466 អ៊ឺរ៉ូ) ។ នៅតំបន់ផ្សេងទៀតនៅក្នុងទ្វីបអ៊ឺរ៉ុបតម្លៃរបស់វាគឺ 449 អ៊ឺរ៉ូ៕